ប៉ូលិសអូស្រ្តាលីដាក់កំហិតរយៈពេល៩០ថ្ងៃ លើវិធានការទប់ស្កាត់វីរុស COVID-19

TNAOT News 2020-04-02 12:12:00
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

នៅក្នុងរដ្ឋមួយរបស់អូស្ត្រាលី​ ដែលមានប្រជាជនរស់នៅច្រើន​បំផុត កាលពីថ្ងៃទី២ ខែមេសា ​ឆ្នាំ២០២០ ប៉ូលិស​បានប្រកាស​រឹត​ត្បិត​កាន់តែខ្លាំងឡើងបន្ថែមទៀត​​ទៅលើការធ្វើដំណើរ​របស់ប្រជាជន​ ក្នុងគោលបំណង​កាត់បន្ថយ​ និងទប់ស្កាត់​ការឆ្លងរាតត្បាត នៃវីរុស COVID-19 ។ ការអនុវត្តដាក់កំហិតនេះ ​មានរយៈពេល​៩០ថ្ងៃ ស្របពេលបច្ចុប្បន្ន ចំនួនករណីថ្មី COVID-19 របស់អូស្ត្រាលី មានការធ្លាក់ចុះផងដែរ ។

បន្ទាប់ពីបទបញ្ជារបស់រដ្ឋាភិបាលសហព័ន្ធកំហិតទៅលើពលរដ្ឋ មិនឲ្យប្រមូលផ្តុំគ្នា តាមទីសាធារណៈលើសពីពីរនាក់​នោះ នៅតាមរដ្ឋនានារបស់អូស្ត្រាលី ក៏មានការណែនាំដល់កងកម្លាំងប៉ូលិសឲ្យផាកពិន័យ រហូតដល់ ១១០០០ដុល្លារអូស្ត្រាលី (៦,៦៧២ ដុល្លារអាមេរិក) ដល់អ្នកដែលរំលោភបំពានលើច្បាប់រឹតបន្តឹងនេះ។

នៅរដ្ឋ New South Wales ដែលមានប្រជាជនជិត ២៥ ភាគរយនៃប្រជាជនអូស្ត្រាលី ប្រហែល២៥លាននាក់នោះ ប៉ូលិសក៏បានគំរាមកំហែងចាប់ដាក់ពន្ធនាគារ រហូតដល់៦ខែ ចំពោះបុគ្គល​ដែលរំលោភបំពានច្បាប់រឹតបន្តឹងនេះផងដែរ ។

ស្នងការប៉ូលិសរដ្ឋ New South Wales លោក Mick Fuller បានថ្លែង នៅក្នុងសន្និសីទកាសែតផ្សាយតាមទូរទស្សន៍ថា "បទបញ្ជារឹតបន្តឹង​ការធ្វើចលនា​របស់ប្រជាជននេះ មានរយៈពេល៩០ថ្ងៃ" ។ 

ប៉ូលិសនៅរដ្ឋ New South Wales និងរដ្ឋដទៃផ្សេងទៀត បានចាប់ផ្តើមចេញលិខិតពិន័យដល់បុគ្គលដែលពួកគេ សង្ស័យថា រំលោភបំពានលើបទបញ្ជា ដែលអាជ្ញាធរខ្លួនឯងហៅថា ជា“ទណ្ឌកម្ម”នោះ ។

ដូច​ប្រទេសនានាលើពិភពលោក អូស្រ្តាលីបានបញ្ជាឲ្យបិទភោជនីយដ្ឋាន, ហាងកាហ្វេ, បារ, រោងភាពយន្ត និងណែនាំឲ្យប្រជាជន នៅខាងក្នុងផ្ទះ លើកលែងតែប្រជាជនដើររកទិញម្ហូបអាហារ ឬ​ហាត់ប្រាណជាប្រចាំថ្ងៃប៉ុណ្ណោះ ពីព្រោះអូស្ត្រាលី​កំពុងព្យាយាមទប់ស្កាត់​ជំងឺឆ្លងរាតត្បាត COVID-19 ។ រហូតមកដល់ពេលនេះ មានមនុស្សប្រមាណ ៥ ១០៨នាក់ បានឆ្លងជំងឺCOVID-19 ហើយក្នុងនោះ ២៣នាក់បានស្លាប់ នៅក្នុងប្រទេសអូស្ត្រាលី។

នៅរដ្ឋ New South Wales ដែលមានចំនួនប្រហែលពាក់កណ្តាលករណីឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសនោះ អាជ្ញាធរបានរាយការណ៍ថា មានករណី COVID-19 ថ្មីចំនួន១១៦នាក់ ត្រូវបានកត់ត្រា ក្នុង​រយៈពេល២៤ម៉ោង គឺតិចជាងការកើនឡើង កាលពីថ្ងៃមុន ។ នៅទូទាំងប្រទេសអូស្ត្រាលី អាជ្ញាធរសុខាភិបាលបានថ្លែងថា អត្រាឆ្លង COVID-19 ហាក់ដូចជា​មានការថយចុះ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប៉ុន្តែវាលឿន​ពេក​នៅក្នុងការនិយាយឲ្យបានច្បាស់លាស់ជាងនេះ។

បញ្ហាមួយទៀត​ពាក់ព័ន្ធនឹងករណីនេះ​ផងដែរ ការប្រឈម​មុខ​​មួយ​ នៅតែបន្ត​កើតឡើង ​កាលពីថ្ងៃទី២ ខែមេសា​ ឆ្នាំ២០២០ រវាង​អាជ្ញាធរ​អន្តោប្រវេសន៍ និង​ម្ចាស់នាវាដឹកអ្នកដំណើរ​ទេសចរណ៍បរទេស ដែលបាន​បដិសេធចាកចេញពី​ដែនទឹកអូស្ត្រាលីខាងលិច បើទោះបី​មានបទបញ្ជា​ឲ្យចាកចេញ​យ៉ាងណាក៏ដោយ ។ 

នាវាដឹកអ្នកទេសទេសចរណ៍​នោះ​ទទួលខុសត្រូវ​យ៉ាងតិច​២០ភាគរយ ក្នុងករណីឆ្លងជំងឺ COVID-19នៅក្នុងប្រទេសអូស្ត្រាលីទាំងអស់ ហើយក៏ជាប្រភព​នាំឲ្យ​សាធារណជន​មានការខឹងសម្បាជាពន់ពេក ក្រោយ​អ្នកដំណើរ​រាប់រយនាក់មកពីនាវា Ruby Princess ត្រូវបានអនុញ្ញាត​ឲ្យបោះយុថ្កា​នៅក្នុងទីក្រុងស៊ីដនី ហើយ​មនុស្សរាប់រយនាក់​ ក្រោយមកធ្វើតេស្តរកឃើញវិជ្ជមានវីរុស COVID-19នោះ។ 

បន្ទាប់ពីឧប្បត្តិហេតុនេះ និងចំពេលមានការភ័យខ្លាចនាវាទេសចរណ៍គឺ ជានាវាផ្ទុកវីរុស COVID-19 ដ៏សាហាវនោះ, រដ្ឋាភិបាលសហព័ន្ធបានរារាំងនាវានេះ មិនឲ្យចូលចតនៅកំពង់ផែអូស្ត្រាលី ជាដាច់ខាត លើកលែងតែករណីអាសន្នតែប៉ុណ្ណោះ៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

អត្ថបទនេះជាកម្មសិទ្ធរបស់ TNAOT APP ប្រសិនបើចង់ចែករំលែកអត្ថបទនេះ សូមសរសេរ៖ “ប្រភពពីTNAOT APP”។

ការណែនាំពិសេស

  • Kevin Hart ផ្គូផ្គងសំលៀកបំពាក់របស់គាត់ទៅនឹង Ferrari SF90 Spider ថ្មី និយាយថាវាជាលើកដំបូងនៅសហរដ្ឋអាមេរិក

    Naklork IT 4100 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Kevin Hart ផ្គូផ្គងសំលៀកបំពាក់របស់គាត់ទៅនឹង Ferrari SF90 Spider ថ្មី និយាយថាវាជាលើកដំបូងនៅសហរដ្ឋអាមេរិក

    Naklork IT 4100 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Kevin Hart ផ្គូផ្គងសំលៀកបំពាក់របស់គាត់ទៅនឹង Ferrari SF90 Spider ថ្មី និយាយថាវាជាលើកដំបូងនៅសហរដ្ឋអាមេរិក

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • សរុប​ព្រឹត្តិ​ការណ៍​ថ្មី​

    TNAOT News 10191 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សរុប​ព្រឹត្តិ​ការណ៍​ថ្មី​

    TNAOT News 10191 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សរុប​ព្រឹត្តិ​ការណ៍​ថ្មី​

    TNAOT News 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • 2022 Lexus ES300h F Sport Hybrid សាកល្បងលើកដំបូង៖ ម្លប់បៃតងត្រជាក់ជាងមុន

    Naklork IT 2565 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    2022 Lexus ES300h F Sport Hybrid សាកល្បងលើកដំបូង៖ ម្លប់បៃតងត្រជាក់ជាងមុន

    Naklork IT 2565 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    2022 Lexus ES300h F Sport Hybrid សាកល្បងលើកដំបូង៖ ម្លប់បៃតងត្រជាក់ជាងមុន

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • Formula One São Paulo Grand Prix ឆ្នាំ 2021៖ Hamilton ឈ្នះ Verstappen រក្សាការនាំមុខជើងឯក

    Naklork IT 3909 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Formula One São Paulo Grand Prix ឆ្នាំ 2021៖ Hamilton ឈ្នះ Verstappen រក្សាការនាំមុខជើងឯក

    Naklork IT 3909 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Formula One São Paulo Grand Prix ឆ្នាំ 2021៖ Hamilton ឈ្នះ Verstappen រក្សាការនាំមុខជើងឯក

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប