បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-02

ស្លាប់ ៥៦៣ នាក់ក្នុងមួយថ្ងៃ ​អង់គ្លេសបញ្ជូនទាហាន​៣ពាន់នាក់ធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩

#COVID-19# #អង់គ្លេស# #អ្នកស្លាប់# #ទាហាន# #សង្គម# #ព័ត៌មានសង្គម#

2049

ក្នុងរយៈ​ពេល២៤ម៉ោង អង់គ្លេសមានអ្នកស្លាប់កើនឡើងដល់ទៅ​៥៦៣នាក់ ដោយកូវីដ-១៩​ ធ្វើឲ្យរដ្ឋា​ភិបាលត្រូវបញ្ជូនកម្លាំងទាហាន​ ប្រមាណ​៣០០០នាក់​ចូលរួមទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩។

តាមតួលេខរបស់ក្រសួងសុខាភិបាលអង់គ្លេស បានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ នៅក្នុងប្រទេសនេះបានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្នុងរយៈពេល​២៤ម៉ោង មានអ្នកស្លាប់កើនដល់ទៅ​៥៦៣​នាក់​ ធ្វើ​ឲ្យ​​ចំនួន​​អ្នកស្លាប់សរុប​កើនឡើង ជាង​២៣០០នាក់ ។ ចំណែកអ្នកឆ្លងវិញ ក៏បានកើនឡើងខ្ពស់ផងដែរ ​ដោយមានអ្នកឆ្លង ជាង​៤៣០០នាក់ ​ក្នុងរយៈ​២៤ម៉ោង ​ធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងដល់​ជាងជិត៣០ពាន់នាក់​ហើយ។

គិតពីថ្ងៃទី​១ ខែមីនា អង់គ្លេស មានអ្នកស្លាប់ចំនួន៧២៨នាក់ ប៉ុន្តែមកដល់ថ្ងៃទី១ ខែមេសា ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង​២៣០០នាក់ ។

ការឆ្លងនិងស្លាប់កើនឡើងបែបនេះ ​បានធ្វើឲ្យពលរដ្ឋថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាល។ ជាមួយគ្នានេះដែរ បុគ្គលិកសុខាភិបាលជាច្រើនប្រឈមនឹងការឆ្លងកូវីដ-១៩។ ដើម្បីជួយដល់ ក្រសួងសុខាភិបាល នៅក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ-១៩នេះ រដ្ឋាភិបាលអង់គ្លេសបានសម្រេចបញ្ជូនទាហានបន្ថែម​៣ពាន់នាក់ទៀត សម្រាប់ទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩​។ បច្ចុប្បន្នអង់គ្លេសបានបញ្ជូនទាហាន​ដល់ទៅ ២ម៉ឺននាក់ ដើម្បីចូលរួម​ប្រយុទ្ធប្រឆាំងកូវីដ-១៩៕ ប្រែសម្រួលដោយ៖​MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)