
TNAOT News
· 2020-04-02
សម្តេច ហ៊ុន សែន៖ វិស័យកសិកម្មជាចំណុចខ្លាំងរបស់កម្ពុជា
#COVID-19# #កសិកម្ម# #សង្គម# #ស្បៀង# #រាជរដ្ឋាភិបាល#
1557
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន បានផ្ដល់អនុសាសន៍ ឲ្យត្រៀមទុកនូវវិធានការសេដ្ឋកិច្ច បើមានផលប៉ះពាល់ជាសាកលដោយជំងឺកូវីដ១៩ អាចអូសបន្លាយរយៈពេលយូរ គឺត្រូវពង្រឹងវស័យកសិកម្មដែលជាចំណុចខ្លាំងរបស់កម្ពុជា ជាពិសេស ការត្រៀមទំនិញស្បៀងចាំបាច់សម្រាប់ប្រជាជនកម្ពុជា ដូចជា អង្ករ និងអំបិល។
នេះបើតាម សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។
ក្នុងសេចក្តីប្រកាសនោះ រដ្ឋាភិបាល ក៏សម្រេចផ្អាកការនាំចេញស្រូវ និងអង្ករស ទៅក្រៅប្រទេស ដោយលើកលែងអង្ករក្រអូប ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ រហូតដល់មានវិធានការជាថ្មី។ ការសម្រេចផ្អាកការនាំចេញទៅក្រៅប្រទេសនេះ ដើម្បីត្រៀមស្បៀងបម្រុងទុកសម្រាប់តម្រូវការនៅក្នុងស្រុកឲ្យបានគ្រប់គ្រាន់ ដោយសំដៅធានាសន្តិសុខស្បៀង និងស្ថិរភាពថ្លៃអង្ករនៅកម្ពុជា។
ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យត្រៀមទំនិញយុទ្ធសាស្ត្រផ្នែកសុខាភិបាល ដូចជា ម៉ាស់ ទឹកងាល់កុល និងសម្លៀកបំពាក់ការពារ សម្រាប់ពេទ្យផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានអ្នកជាសះស្បើយសរុប ៣៤នាក់ អ្នកកំពុងសម្រាកព្យាបាល បានថយចុះនៅសល់ត្រឹម ៧៦នាក់ រីឯករណីដែលបានរកឃើញទាំងអស់ រាប់ទាំងជាសះស្បើយ និងកំពុងសម្រាកព្យាបាល នៅទូទាំងប្រទេស មានសរុប ១១០នាក់ (ស្ត្រី៣០នាក់ និងបុរស៨០នាក់) នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

ផ្លូវក្រោយទាំង ៣ ដែលមនុស្សឆ្លាតវៃតែងតែប្រុងប្រៀបទុកសម្រាប់ខ្លួនឯង ចៀសវាងមានហានិភ័យកើតឡើង

តារាចម្រៀងម៉ាឡេស៊ី និង YouTuber អាយុ ២៣ឆ្នាំ រកឃើញស្លាប់នៅក្រោមស្ពាន បន្ទាប់ពីគ្រួសារបប្រកាសពីបាត់ខ្លួនរបស់លោក

ក្រុមតារានិករទាំង ៤ នេះ ច្រើនតែសម្រេចចិត្តខុសស្ទើរតែគ្រប់រឿង ព្រោះតែស្ទាក់ស្ទើរ រុញរា មិនច្បាស់លាស់

យោបល់ទាំងអស់ (9)
Rathanak
· 2020-04-02
តោះ អល់លោករដ្ឋមន្ត្រី ទៅដាំស្រូវវិញ
Bunroeun
· 2020-04-02
គាំទ្រ សម្តេច
Kannitha
· 2020-04-02
បាទ
Chanda
· 2020-04-02
ចា
Abu Hasnat
· 2020-04-02
អត់ទឹកធ្វើកសិកម្មមិចកើត
KEO
· 2020-04-02
ពេលនេះ មាននណាគេចូលចិត្តធ្វើស្រែទៀត
Juanario Wilson
· 2020-04-02
តាមជនបទគេមកធ្វើការរោងចក្រអស់ហើយ
Yiwei
· 2020-04-02
បាទ ពូ គួតែចែកគ្រាប់ពូជ ទៅ
Ravy Smart
· 2020-04-02
យយ
- 1
ទៅកាន់