បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-02

លើកទី១ ក្នុងឆាកជីវិត ដេនី ក្វាន់ គ្រងឈុតអប្សរាខ្មែរ ស្អាតឥតមានទាស់

#គ្រងឈុតអប្សរា# #ដេនី ក្វាន់# #កម្សាន្ត# #តារាសម្តែង# #តារាខ្មែរ#

5811

ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយតារាសម្តែងស៊ិចស៊ីកញ្ញា ដេនី ក្វាន់ តែងស្លៀកបញ្ចេញដើមទ្រូងដ៏ទ្រលក់ទ្រលន់ ជាហេតុធ្វើបុរសៗ មិនតិចនាក់នោះទេ លួចខ្នាញ់ជាក់ជាមិនខានឡើយ។

ដោយឡែយមួយរយៈក្រោយមកនេះគេសង្គេតឃើញថាកញ្ញា ដេនី ក្វាន់ ស្លៀកសម្លៀកបំពាក់សុភាពរាបសារជាងមុនឆ្ងាយណាស់ ហើយអ្វីដែលកាន់តែពិសេសនោះនាងបានគ្រងឈុតអអប្សរាខ្មែរយ៉ាងស្រស់ស្អាតគួរជាទីគយគន់ ជាមួយកាយវិការទន់ភ្លន់អមដោយទឹកមុខស្រទន់សាកសមជានារីខ្មែរឥតមានទាស់។

ទន្ទឹមជាមួយគ្នានោះដែរកញ្ញា ដេនី​ ក្វាន់ បានបញ្ជាក់ប្រាប់ថា នេះគឺជាលើកទីមួយក្នុងឆាកជីវិតសម្រាប់រូបនាង ដែលបានគ្រងឈុតអប្សរាខ្មែរ មានអារម្មណ៏រំភើប មើលទៅស្រស់ស្អាតខ្លាំងណាស់ គ្មានសំលៀកបំពាក់ណាដែរអាចប្រៀបធៀបជាមួយឈុតអប្សរាខ្មែរបានទេ ព្រោះឈុតអប្សរាខ្មែរស្អាតដាច់គេ ពេលគ្រងហើយសម្រស់ស្រស់ស្អាតខ្លាំង៕ ដោយ៖ លក្ខិណា


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស