បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-02

ហ្វីលីពីន​អនុវត្តយុទ្ធសាស្ត្រ សង្គ្រាមប្រឆាំងកូវីដ-១៩​ដូចសង្គ្រាម​ប្រឆាំងគ្រឿងញៀន

#ហ្វីលីពីន# #COVID-19# #ប្រធានាធិបតី# #សង្គម# #យោធា# #ព័ត៌មានសង្គម#

1632

ប្រធានាធិបតីល្បីខាងប្រើអំណាចផ្តាច់ការ បញ្ជាឲ្យប៉ូលិសបាញ់សម្លាប់​អ្នកជួញដូរគ្រឿងញៀន ដោយមិនមានទោស តែពេលនេះប្រធានាធិបតីហ្វីលីពីន លោក​ Rodrigo Duterte បានព្រមានថា អ្នកបំពានច្បាប់​សម្រាប់ប្រឆាំងកូវីដ-១៩ អាចនឹងរងការបាញ់ប្រហារ បើមានចេតនាបំពានច្បាប់​ បង្កឲ្យផលលំបាកដល់សមត្ថកិច្ច និងការទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩។ ការបំពាន​ច្បាប់មិនខុស​អ្វីការការ​សម្លាប់មនុស្ស ដោយប្រយោលនោះ​ឡើយ។

នៅក្នុងសុន្ទរកថា តាមកញ្ជក់ទូរទស្សន៍ លោក ឌូទើរតេ បានបញ្ជាក់ថា ពលរដ្ឋទាំងអស់ត្រូវតែសហការគោរពច្បាប់​គ្រាមានអាសន្ន ហើយនៅក្នុងផ្ទះ​ ដើម្បីទប់ស្កាត់ឆ្លងរាលដាល នៃកូវីដ-១៩។ បច្ចុប្បន្ន​ហ្វីលីពីន​មាន​ករណីឆ្លងកូវីដ-១៩ បានកើនឡើងដល់ជាង២៣០០នាក់ និងស្លាប់​៩៦នាក់។ ប៉ុន្មានថ្ងៃកន្លងមក ហ្វីលីពីនមានអ្នកឆ្លងរាប់រយនាក់ ក្នុងមួយថ្ងៃ​។​ ដោយសារមានអ្នកឆ្លងកាន់តែច្រើនឡើងបែបនេះ ទើបរដ្ឋាភិបាល​ហ្វីលីពីន​ចាត់វិធានការតឹងរឹងបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសដ៏កាចសាហាវមួយនេះ។

លោកឌូទើរតេ បញ្ជាក់ថា​ «​ពលរដ្ឋទាំងអស់ត្រូវតែស្តាប់គោរពទៅតាមច្បាប់ ។ ខ្ញុំបានស្នើដល់ប៉ូលិស និងទាហាន បើមានពលរដ្ឋណាមិនសហការ ហើយបង្កអសន្តិសុខ មិនខុសពីការគំរាមកំហែងសម្លាប់មនុស្ស​នោះឡើយ។ ដូច្នេះប៉ូលិស និងទាហាន អាចបាញ់សម្លាប់ចោលតែម្តងទៅ កុំទុកឲ្យបំផ្លាញអ្នកដទៃបន្ដទៀត »៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

kiv

· 2020-04-02

បើធូរលំនឹង​ មានអ្នកស្លាប់ច្រើន 

Pengleng

· 2020-04-02

តឹងចឹងហើយនៅតែ មានអ្នកបំពាន

Kolab

· 2020-04-02

ពិតជាតានតឹងមែន បើមិនគោរពច្បាប់មានន័យថា​មិនស្រឡាញ់អាយុជីវិត

  • 1
ទៅកាន់

ការណែនាំពិសេស