TNAOT News
· 2020-04-02
អាហ្វហ្គានីស្ថានដោះលែងអ្នកទោស១០០នាក់ តាមកិច្ចព្រមព្រៀងសន្តិភាព
#សង្គម# #តាលីបង់# #អាហ្វហ្គានីស្ថាន# #ការដោះដូរ# #អ្នកទោស# #នយោបាយជាតិ#
2865
ប្រភពព័ត៌មានរ៉យទ័រ បានផ្សាយថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានដោះលែងអ្នកទោសតាលីបង់ចំនួន១០០នាក់ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ។ មន្ត្រីសន្តិសុខជាន់ខ្ពស់មួយរូបបានអះអាងដូច្នេះជាមួយប្រភពព័ត៌មាន ហើយថា ការដោះលែងនេះ គឺជាការដោះដូរអ្នកទោសគ្នា ខណៈក្រុមតាលីបង់នឹងដោះលែងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន២០នាក់វិញផងដែរ ។
ការដោះដូរអ្នកទោសគ្នានេះ ជាផ្នែកមួយស្តីពីវិធានការកសាងទំនុកចិត្តគ្នា ដើម្បីសម្រុះសម្រួលឲ្យបានជោគជ័យកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារវាងសហរដ្ឋអាមេរិក និងក្រុមតាលីបង់ឈានដល់បញ្ចប់សង្គ្រាមអូសបន្លាយពេលជិត២ទសវត្សរ៍នៅអាហ្វហ្គានីស្ថាននោះ ។
ការដោះលែងអ្នកទោសសកម្មប្រយុទ្ធតាលីបង់១០០នាក់នេះ គឺជាជំហានដំបូងឆ្ពោះទៅរកការដោះដូរអ្នកទោសសរុប៦០០០នាក់ជាបន្តបន្ទាប់របស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមឧទ្ទាម ។
ការដោះលែងអ្នកទោសដំណាក់កាលដំបូង១០០នាក់នេះ ខាងក្រុមឧទ្ទាមតាលីបង់ នៅមិនទាន់ចេញអត្ថាធិប្បាយបែបណានៅឡើយទេ ។
អាមេរិក និងមេដឹកនាំនយោបាយក្រុមតាលីបង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងដូហា ប្រទេសកាតា ។ កិច្ចព្រមព្រៀងនោះ ប្រសិនបើពួកតាលីបង់គោរពកិច្ចសន្យាបាន សហរដ្ឋអាមេរិកនឹងដកកងទ័ពទាំងស្រុងចេញពីប្រទេសអាហ្វហ្កានីស្ថាន ក្នុងរយៈពេល១៤ខែ ។
ក្នុងរវាង១៣៥ថ្ងៃ គិតពីថ្ងៃចុះហត្ថលេខា អាមេរិកនឹងចាប់ផ្តើមដកទ័ពចេញពីអាហ្វហ្កានីស្ថាន ពី១៣០០០នាក់ ឱ្យមកនៅត្រឹម ៨៦០០នាក់។ កងទ័ពពាក់កណ្តាលទៀត នឹងត្រូវអាមេរិកព្រមទាំងសម្ព័ន្ធមិត្ត ដកចេញឱ្យអស់ នៅរវាង១៤ខែទៀត ។ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាដោះដូរអ្នកទោស ដែលមានចំនួនរាប់ពាន់នាក់ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តារាចម្រៀងម៉ាឡេស៊ី និង YouTuber អាយុ ២៣ឆ្នាំ រកឃើញស្លាប់នៅក្រោមស្ពាន បន្ទាប់ពីគ្រួសារបប្រកាសពីបាត់ខ្លួនរបស់លោក
ព្រះរាជជីវប្រវត្តិសង្ខេបរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ចាប់ពីសប្តាហ៍ក្រោយ ឆ្នាំទាំង៤ ត្រូវបានព្រះសម្មាសម្ពុទ្ធ បំភ្លឺផ្លូវ ដឹកនាំផ្លូវ ការងារ ស្នេហា ហិរញ្ញវត្ថុ នឹងរីកចម្រើនទៅមុខ
ក្រុមតារានិករទាំង ៤ នេះ ច្រើនតែសម្រេចចិត្តខុសស្ទើរតែគ្រប់រឿង ព្រោះតែស្ទាក់ស្ទើរ រុញរា មិនច្បាស់លាស់
យោបល់ទាំងអស់ (0)