
TNAOT News
· 2020-04-02
ស្ថានភាពកូវីដ ១៩ នៅកម្ពុជា នៅមិនទាន់ធ្វើឲ្យកម្មករ-កម្មការិនីព្រួយបារម្ភខ្លាំង
#COVID-19# #ជំងឺឆ្លង# #កម្មកររោងចក្រ# #សង្គម# #សេដ្ឋកិច្ចជាតិ#
8077
ភ្នំពេញ៖ ស្របពេលវិស័យវាយនភណ្ឌកម្ពុជា ត្រូវចាត់ទុកជាក្បាលម៉ាស៊ីនសំខាន់មូយក្នុងការជំរុញកំណើនសេចកិច្ចឲ្យខ្លាំងក្លាប៉ុន្មានឆ្នាំចុងក្រោយ វិស័យនេះក៏ត្រូវចាត់ទុកឆ្នាំងបាយដ៏ធំមួយ ដែលអាចចិញ្ចឹមកម្មករ-កម្មការិនី រួមនឹងក្រុមគ្រួសាររបស់ពួកគាត់រាប់លាននាក់ ទទួលបានជីវិតសមរម្យមួយ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។
ទន្ទឹមនឹងភាពសំខាន់របស់វិស័យវាយនភណ្ឌកម្ពុជានេះឯង នាំឲ្យរដ្ឋាភិបាលកម្ពុជា កាន់តែព្រួយបារម្ភខ្លាំង ពីផលប៉ះពាល់ធ្ងន់ធ្ងរដោយសារស្ថានភាពវីរុសកូវីដ ១៩ លើពិភពលោក មកលើវិស័យវាយនភណ្ឌកម្ពុជា នាំឲ្យរដ្ឋាភិបាល បានដាក់ចេញវិធានការការពារជាច្រើន ត្រៀមដោះស្រាយនៅពេលណាមួយ ដែលកម្ពុជារងផលប៉ះពាល់ដូចបណ្តាប្រជាជាតិផ្សេងទៀតជុំវិញពិភពលោក។
យ៉ាងណា បើក្រឡេកមើលស្ថានភាពរោងចក្រកាត់ដេរជាច្រើននៅក្រុងភ្នំពេញ ហាក់មិនទាន់ចោទជាបញ្ហាធំដុំនៅឡើយដែរ ខណៈបងប្អូនកម្មករ កម្មការិនីមួយចំនួន ក៏មិនសូវជាព្រួយបារម្ភខ្លាំងចំពោះស្ថានការណ៍កើតឡើងនាពេលបច្ចុប្បន្ន។
ឆ្លើយតបជួបជាមួយភ្នាក់ងារព័ត៌មាន TNAOT APP អំឡុងពេលសម្រាកពីការងារ កម្មករ-កម្មការិនី មួយចំនួនរបស់រោងចក្រ New Archid នៅម្តុំតំបន់សេដ្ឋកិច្ចពិសេសកំបូល ហាក់មិនសូវជាព្រួយបារម្ភខ្លាំងពីស្ថានភាពជំងឺកូវីដ ១៩ នៅពេលនេះនៅឡើយ។
រក្សា ដែលជាកម្មការិនី ក្នុងរោងចក្រ New Archid ប្រាប់ឲ្យដឹងថា ស្ថានភាពក្នុងរោងចក្ររបស់គាត់ មិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែគ្រាន់តែរោងចក្រ តម្រូវឲ្យទាំងអស់គ្នារក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន។
ដូចគ្នានេះដែរ ស្រីណុច មានតូនាទីជាអ្នកត្រួតពិនិត្យទំនិញក្នុងរោងចក្រ New Archid ដែលនោះ លើកឡើងដូចគ្នាដែរថា គ្រប់យ៉ាងពេលនេះក្នុងរោងចក្រ មិនមានអ្វីៗប្រែប្រួលនៅឡើយទេ គ្រប់យ៉ាងគឺដូចធម្មតា។
ឆ្លើយតបនឹងសំណួរ ខ្លាចជំងឺកូវីដ ១៩ ដែរអត់? ស្រីណុច ដែលមានសប្បុរស្រអែមបែបខ្មែរ លើកឡើងម៉ាត់ៗថា មិនមានខ្លាចរអានោះទេ ដោយថា ជំងឺនេះ មិនមែនគំរាមកំហែងលើខ្លួនគាត់ឯណា ទាំងអស់គ្នាសុទ្ធតែប្រឈម។
ដោយឡែកសម្រាប់បងប្រុសឈ្មោះនិត វ័យប្រមាណ ៣០ឆ្នាំប្លាយ លើកឡើងពីក្តីបារម្ភខ្លះៗ ជាមួយវីរុសកូវីដ ១៩ បើទោះជាស្ថានភាពរោងចក្របងប្រុស នៅធម្មតានៅឡើយក្តី។ គាត់ថា អ្វីដែលបារម្ភខ្លាំង គឺការឆ្លងវីរុសកូវិដ ១៩ តែម្តង ព្រោះជំងឺនេះមើលមិនឃើញ ណាមួយឆ្លងសាហាវទៀត។បងប្រុសបញ្ញា កម្មកររោងចក្រ New Archid ដែរនោះ បញ្ជាក់ថា សម្រាប់ពេលនេះ នៅមិនទាន់ប្រាកដថាមានអ្វីកើតឡើងចំពោះរោងចក្របងនៅឡើយទេ ប៉ុន្តែសំខាន់ពេលនេះរោងចក្រដំណើរការធម្មតា ហើយបើមានការសម្រេចណាមួយ គឺជាការងាររបស់ថ្នាក់ដឹកនាំរោងចក្រប៉ុណ្ណោះ។
បញ្ញា ក៏បានសំណូមពររដ្ឋាភិបាល ឲ្យជួយដោះស្រាយបញ្ហាប្រឈមសម្រាប់កម្មករ-កម្មការិនី នៅពេលណាមួយស្ថានភាពកាន់តែអាក្រក់ជាងនេះ។
គួរបញ្ជាក់ថា ទោះជាស្ថានការណ៍កូវីដ ១៩ នៅកម្ពុជា មិនទាន់ជាធ្ងន់ធ្ងរដូចបណ្តាប្រទេសជុំវិញក្តី ប៉ុន្តែវិធានការចាំបាច់ជាច្រើន ត្រូវរដ្ឋាភិបាលដាក់ចេញជាបន្តបន្ទាប់ ខណៈច្បាប់ពិសេសមួយដើម្បីដាក់ប្រទេសក្នុងគ្រាអាសន្ន ក៏កំពុងស្ថិតក្រោមការពិភាក្សាដូចគ្នា ដើម្បីត្រៀមប្រយុទ្ធប្រឆាំងជាមួយវីរុសកូវីដ ១៩៕ ដោយ៖ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (25)
Sok Savin
· 2020-04-04
រកបានមែនអត់
Thy Kim long ព្រះរាម
· 2020-04-03
ជីវិត😓
Kh sharing
· 2020-04-02
រាល់ថ្ងៃនេះទៅធ្វើការទាំងបារម្ភ
មិត្ត185466252
· 2020-04-02
បើកូវីដយ៉ាងនេះគ្មានការងារធ្វើទេលោកអើយ
ID48467717
· 2020-04-02
ធ្វើម៉េចបើខ្វះខាតហើយ
ញ៉ាវ សំរឹទ្ធិស័ក
· 2020-04-02
good
សុវណ្ណវត្តី
· 2020-04-02
អត្ថបទនេះល្អណាស់
leevannsa
· 2020-04-02
ពួកគាត់ក៏ខ្លាចដូចគ្នាតែពួកគាត់គ្មានជម្រើស បើឱ្យផ្អាកការងារដូចផ្កាកក្រពះកុំឱ្យឃ្លានចឹង គឺមិនអាចធ្វើបានឡើង
Sothiya
· 2020-04-02
ឈឺកូវីដ អាចមានអីហូប តែ អត់ការងារ ប្រាកដជាងាប់ដោយអត់អីហូប
PHEANG
· 2020-04-02
ការងារ និងកូវីដ សុខចិត្តយកការងារ
Dina
· 2020-04-02
អត់ការងារ និងអត់អង្ករដាំបាយ យកមួយណា
Lim
· 2020-04-02
បងប្អូនខ្ញុំធ្វើការងារនៅក្នុងរោងចក្រ មិនដឹងយ៉ាងមិចទេ
CHANTHA
· 2020-04-02
សូមកុំឲ្យកូវីដកើតមាននៅក្នុងរោងចក្រណាមួយឡើយ
Do
· 2020-04-02
បើសម្តេចជួយចិញ្ជឹម មាននណាគេចង់ទៅធ្វើការងារនោះ
ធិតា28561221
· 2020-04-02
សំខាន់បើបងបងការពារខ្លួនឯងនឹងជឿទុកចិត្តខ្លួនឯងរៀងៗខ្លួននោះវាគ្មានអ្វីគួរអោយខ្លាចទេ
- 1
- 2
ទៅកាន់