បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-02

Zarif៖ អ៊ីរង់​មិនផ្តើមសង្គ្រាម ប៉ុន្តែ​បង្រៀនមេរៀន​ឲ្យអ្នកចង់សង្គ្រាម

#ដូណាល់ ត្រាំ# #ប្រុកស៊ី# #Mohammad Javad Zarif# #អ៊ីរ៉ង់# #សង្គម# #យោធា# #អ៊ីរ៉ាក់# #នយោបាយជាតិ#

238

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថា អ៊ីរ៉ង់ និង​ក្រុមប្រុកស៊ី (proxy)របស់គេ ​ទំនង​ជាកំពុងរៀបចំផែនការ ​វាយឆ្មក់​មកលើកងកម្លាំង​អាមេរិក ឬទៅលើទីតាំងទ្រព្យសម្បត្តិ​អាមេរិក​ នៅក្នុងទឹកដីអ៊ីរ៉ាក់។ លោក ដូណាល់ ត្រាំ បានប្តេជ្ញាថា ពួកគេ (អ៊ីរ៉ង់) អាចនឹងសងនូវសំណងយ៉ាង​ក្រាស់ក្រែល បើសិនណាជាហ៊ានវាយប្រហារមែននោះ។ 

យោងតាមការចេញផ្សាយរបស់ប្រភពព័ត៌មាន Sputnik នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក មូហាមេដ ចាវាដ ហ្សារីហ្វ បានថ្លែងថា អ៊ីរ៉ង់មិនមាន​កងកម្លាំង​ប្រុកស៊ីនោះទេ ប៉ុន្តែ​អ៊ីរ៉ង់​ មាន​មិត្តភក្តិ។ លោក ហ្សារីហ្វ បានថ្លែងនៅលើ​បណ្តាញ Tweet ថា «សូមកុំយល់ច្រឡំ​ម្តងទៀត ដូចក្រុមល្មោភសង្គ្រាម​ធ្លាប់ច្រឡំ ។ អ៊ីរ៉ង់​មានមិត្តភក្តិ មិនមាននរណាម្នាក់ មានកម្លាំងប្រុកស៊ី​រហូតដល់​រាប់លាននាក់នោះឡើយ។ មិនដូច​អាមេរិកនោះឡើយ ដែលភូតកុហកបោកប្រាស់ និងជាឃាតក, អ៊ីរ៉ង់​ធ្វើសកម្មភាព​ ត្រឹមតែការពារខ្លួនឯងប៉ុណ្ណោះ។ និយាយដោយបើកចំហ អ៊ីរ៉ង់​មិនចាប់ផ្តើមសង្គ្រាម​នោះឡើយ ប៉ុន្តែ​អ៊ីរ៉ង់នឹងបង្រៀនមេរៀន​ដល់អ្នកទាំងឡាយណាចង់ធ្វើសង្គ្រាម​។

កាលពីពេលមុននេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អាបាស មូសាវី បានថ្លែងថា អ៊ីរ៉ង់​ចាត់ទុក​វត្ត​មាន​កងកម្លាំងយោធាអាមេរិក​ នៅលើ​ទឹកដីអ៊ីរ៉ាក់ គឺជាការគំរាមកំហែង​ ហើយអាចធ្វើឲ្យស្ថានការណ៍ឆ្ពោះទៅរកគ្រោះមហន្តរាយ ​នៅក្នុង​តំបន់ទាំងមូល ។ ជាការឆ្លើយបត​វិញ ប្រធានាធិបតី ដូណាល់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា អ៊ីរ៉ង់ និងក្រុមបរិវារ​របស់គេ កំពុងរៀបចំផែនការវាយឆ្មក់​មកលើ​កងទ័ពអាមេរិក​ ឬទីតាំងទ្រព្យសម្បត្តិ​របស់អាមេរិក ​នៅក្នុងប្រទេសអ៊ីរ៉ាក់ ។ 

គួរបញ្ជាក់ថា កម្លាំងសម្ពន្ធមិត្ត​អន្តរជាតិ​ដឹកនាំដោយ​អាមេរិក​ នាពេលបច្ចុប្បន្ននេះ​កំពុងឈរជើង ​នៅលើ​ទឹកដីអ៊ីរ៉ាក់​ ។ កងកម្លាំងទាំងនោះ​ត្រូវបាន​សម្របសម្រួល​ឲ្យចូល​នៅក្នុងបន្ទាយ ដើម្បីកិច្ចការពារ​ឲ្យបាន​ប្រសើរឡើង​ថែមទៀត។ កងកម្លាំងសម្ពន្ធមិត្ត​ត្រូវបានផ្ទេរ​ ចេញពី​មូលដ្ឋានជើងអាកាស K1 នៅភាគខាងជើង​អ៊ីរ៉ាក់ ខេត្ត Kirkuk នោះ ​ទៅកាន់​មូលដ្ឋាន​កងកម្លាំងប្រដាប់អាវុធ​អ៊ីរ៉ាក់​វិញ​ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅថ្មីៗនេះ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

lav

· 2020-04-02

ឈប់បានឈប់ទៅ ប្រេស៊ីដែន

Borann

· 2020-04-02

បើមានសង្គ្រាម មានតែអាណិតរាស្ត្រទេ

Gaurav

· 2020-04-02

បើម្ខាងៗសុទ្ធតែខ្លាំង សាកវាយគ្នាម្តងមើល ខាងណាចាញ់ 

  • 1
ទៅកាន់

ការណែនាំពិសេស