បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-02

តើពិតទេ ការបាត់បង់រសជាតិ និងក្លិនអាចជារោគសញ្ញាវីរុសកូរ៉ូណា ?

#រោគសញ្ញា# #កូរ៉ូណា# #រសជាតិ# #សុខភាព# #ជំងឺ#

8015

ក្រុមអ្នកស្រាវជ្រាវដែលមកពីសាកវិទ្យាល័យ King នៅទីក្រុងឡុងបានបង្ហាញពីលទ្ធផលដែលពួកគេ បានសង្កេតទៅលើមនុស្សចំនួន ៤០០ ០០០ នាក់ដែលសង្ស័យថាមានរោគសញ្ញាវីរុសកូរ៉ូណា ក្នុងនោះក៏មានការបង្ហាញពីការបាត់បង់ក្លិន ឬរសជាតិ ផងដែរ ។ 

ក្នុងរបាយការណ៍ដែលខាងក្រុមស្រាវជ្រាវ បានស្រង់ពីអ្នកដែលសង្ស័យថាមានរោគសញ្ញា រីរុសកូរ៉ូណា មានដូចជា ៖ 

អាការៈ អស់កម្លាំង ៥៣ % 

អាការៈ ក្អកស្ងួត ២៩% 

អាការៈពិបាកដកដង្ហើម ២៨% 

អាការៈ បាត់បង់ក្លិនឬរសជាតិ ១៨ % 

អាការៈក្តៅខ្លួន ១០.៥ % ។

ក្នុងចំណោមមនុស្ស ៤០០ ០០០ នាក់ ក្នុងនោះមាន ១ ៧០២ នាក់ បានធ្វើតេស្តរកវីរុសកូវីដ១៩ មនុស្សប្រហែលជា ៥៧៩ នាក់មានផលវិជ្ជមានវីរុសកូវីដ១៩ ហើយមនុស្សចំនួន ១ ១២៣ មានផលអវិជ្ជមាន ។ 

ក្នុងចំនោមអ្នកដែលឆ្លងមេរោគកូរ៉ូណា មាន ៥៩% ដែលបង្ហាញពីរោគសញ្ញា បាត់បង់ក្លិន ឬរសជាតិ ។ 

មានសំនួរជាច្រើន បានចោទសួរថា តើការបាត់បង់ក្លិន ឬរសជាតិ អាចជារោគសញ្ញាមួយនេះពិតប្រាកដដែរឬទេ ?

អ្នកជំនាញបាននិយាយថា វាមិនមែនជាភស្តុងគ្រប់គ្រាន់សម្រាប់បង្ហាញពីរោគសញ្ញានេះ ហើយអង្គការសុខភាពពិភពលោក មិនបានបន្ថែមរោគសញ្ញាបាត់បង់ក្លិន ឬរសជាតិ នៅក្នុងបញ្ជី នៃរោគសញ្ញាកូរ៉ូណានេះដែរ ។ វេជ្ជបណ្ឌិតបាននិយាយថា រោគសញ្ញាវីរុសកូរ៉ូណា គឺបង្ហាញតែទៅលើ ត្រចៀក ច្រមុះ និងបំពង់ក ។

ក្រុមអ្នកស្រាវជ្រាវក៏បានបន្ថែមទៀតថា វាមិនមែនជារឿងភ្ញាក់ផ្អើមអ្វីនោះទេ ដែលអ្នកជំងឺកូវីដ១៩ មានអាការៈបាត់បង់ក្លិន ឬរសជាតិបែបនេះ ប៉ុន្តែមិនមែនបញ្ជាក់ថា នេះជារោគសញ្ញា វីរុសកូវីដ១៩ នោះទេ រោគសញ្ញាសំខាន់ជាងគេ ដែលបង្ហាញពីវីរុសកូវីដ១៩ នោះគឺការក្អកស្ងួត ផ្តាសាយ និងក្តៅខ្លួន ៕ ប្រែសម្រួលដោយ៖ ម៉ារីណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស