
TNAOT News
· 2020-04-02
រថយន្ត ០២គ្រឿង បុកគ្នាយ៉ាងពេញទំហឹងបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួស
#រងរបួស# #សង្គម# #រថយន្# #គ្រោះថ្នាក់# #តារាខ្មែរ#
7979
នៅវេលាម៉ោង ១៧និង៤៥នាទីល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើងរវាងរថយន្ត Lexus RX 300 បុកគ្នាជាមួយរថយន្តកុងតឺន័រ បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ និង ០៤នាក់ ទៀតរងរបួសធ្ងន់-ស្រាល ស្ថិតក្នុងភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានរថយន្តកុងតឺន័រម៉ាកនីសាន់ ពណ៌ខៀវត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3C-0054 (សណ្តោងកុងតឺន័រ) ក្នុងទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែបុកគ្នាយ៉ាងពេញទំហឹងជាមួយរថយន្តម៉ាក Lexus RX 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H-3030 ក្នុងទិសដៅបញ្ច្រាសគ្នា។
ជនរងគ្រោះដែលនៅក្នុងហេតុការណ៍រួមមានទី១ ឈ្មោះ សូ នី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តព្រៃវែង បានស្លាប់។ ទី២ ឈ្មោះ សូ សុខាល័យ ភេទប្រុស អាយុ ៣៣ឆ្នាំ ជាអ្នកបើកបរ មានទៅលំនៅរាជធានីភ្នំពេញ រងរបួសធ្ងន់។ ទី៣ ឈ្មោះ លី គ័ង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មានទីលំនៅរាជធានីភ្នំពេញ រងរបួសធ្ងន់។ ទី៤ ឈ្មោះ បូរ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តព្រៃវែង រងរបួសធ្ងន់ និងទី៥ ឈ្មោះ ហុង សៀវហាក់ អាយុ ១១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅរាជធានីភ្នំពេញ រងរបួសស្រាល។
បច្ចុប្បន្នសមត្ថកិច្ចបានចុះមកដល់ទីតាំងធ្វើកំណត់ហេតុដើម្បីស្ទូចយករថយន្តទាំង ០២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
៥ ចំណុចដែលអាចជួយ “បុគ្គលិកការិយាល័យ” ឱ្យស្ថានភាពការងាររបស់ពួកគេប្រសើរឡើង

ពាក្យសម្ដីក្នុងស្ថានភាពទាំង ៣ នេះកុំសូវជឿពេក ភាគច្រើន ច្រើនតែមិនមែនជាពាក្យពិតឡើយ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់

តើបុគ្គលម្នាក់ៗអាចគ្រប់គ្រងភាពតានតឹង និងសម្ពាធនៅកន្លែងធ្វើការដោយរបៀបណា?

យោបល់ទាំងអស់ (4)
ឆុន ដារ៉ា
· 2020-04-04
ចូលរួមរំលែកទុក្ខផង😭
ID77182133
· 2020-04-03
ឡែកម្នាក់មួយ
មិត្ត762261568
· 2020-04-03
rip
មិត្ត225564294
· 2020-04-02
អានិតណាស
- 1
ទៅកាន់