បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-02

រន្ធត់ណាស់! កុងតឺន័របុកជាមួយម៉ូតូ ០២គ្រឿង ឈាមដាបពេញថ្នល់

#ឈាម# #ថ្នល់# #សង្គម# #តារាខ្មែរ# #កុងតឺន័រ#

9308

នៅវេលាម៉ោង ១៧និង០០នាទីល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឱ្យបុរស ០២នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅចន្លោះគីឡូម៉ែត្រលេខ១៧២-១៧៣ ស្ថិតក្នុងភូមិត្រពាំងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានរថយន្តកុងតឺន័រមួយគ្រឿងម៉ាក DAEWOO ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-9299 បើកបរក្នុងទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុស្រាប់តែបានរេចង្កូតមកខាងឆ្វេងដៃបុកជាមួយម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-3090 ក្នុងទិសដៅផ្ទុយគ្នា ហើយដោយសាររថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកជាមួយម៉ូតូ ០១គ្រឿង ទៀតម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូទាំង ០២នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យដល់ទីតាំង និងបានធ្វើកំណត់ហេតុយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសាកសពជនរងគ្រោះទាំង ០២នាក់ សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (14)

មិត្ត021925750

· 2020-04-07

សូមជួយពួកគាត់ទៅរកសាច់ញាតិផង

Thynit

· 2020-04-03

RIP គួរឲ្យខ្លាច

មិត្ត703052906

· 2020-04-03

ចូលរួមសោកស្តាយផងណា

keo khemara

· 2020-04-03

yousomuch

មិត្ត641966802

· 2020-04-03

62096935

keo khemara

· 2020-04-03

lol

មិត្ត907583615

· 2020-04-03

ខ្ញុំុបាទចូររួមរំលេចទុកសពជនរងគ្រោះទាំងពីផង😭

Kh sharing

· 2020-04-03

រន្ធត់ណាស់

Lanh love

· 2020-04-03

ភូមិត្រពាំងគា

មិត្ត895095883

· 2020-04-02

សោកស្តាយផង🙏🏾🙏🏾

មិត្ត446956102

· 2020-04-02

កេីតនៅខេត្តណា

មិត្ត911811862

· 2020-04-02

65596492

មិត្ត94248887

· 2020-04-02

ឃាតកឈាមត្រជាក់លេខលេខ១នៅស្រុកយើង គឺគ្រោះថ្នាក់ចរាចរណ៍នេះហើយ

Bros Roth 37727029

· 2020-04-02

ចរាចរណ៍ឥឡូវរន្ធត់ណាស់

  • 1
ទៅកាន់