TNAOT News

· 2020-04-02

ទម្លាប់អាក្រក់ដែលអ្នកគួរចៀសវាងកុំឲ្យប្រព័ន្ធភាពសុំាអន់ខ្សោយខណៈមានកូវីដ ១៩

#គន្លឹះថែទាំសុខភាព# #អន់ខ្សោយ# #សុខភាព# #ទម្លាប់# #ភាពសុំា#

10558

គិតមកត្រឹមពេលនេះករណីចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ដែលត្រូវបានបញ្ជាក់នៅទូទាំងពិភពលោកបានឈានដល់ ១ លាននាក់ហើយ ដែលមានអ្នកស្លាប់ជិត ៥០,០០០ នាក់ខណៈការផ្ទុះឡើងខ្លាំងជាបន្តបន្ទាប់នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប។ នៅក្នុងប្រទេសកម្ពុជាក៏មានអ្នកផ្ទុកជាច្រើននាក់ដែលហើយ ប៉ុន្តែក៏មានអ្នកជាស្បះស្បើយជាច្រើននាក់ផងដែរគិតមកត្រឹមពេលនេះ។ ទោះបីជាមានការជាស្បះស្បើយ ប៉ុន្តែយើងទាំងអស់គ្នាក៏មានការព្រួយបារម្ភជាខ្លាំងជាពិសេសគឺសុខភាព និងការថែទាំរក្សាអនាម័យផ្ទាល់ខ្លួន និងក្រុមគ្រួសារតែម្តង។ ចំពោះការថែទាំងសុខភាពនេះជាក់ស្តែងមិនមែនគ្រាន់តែការពារដោយការលាងសម្អាតដៃ និងរាងកាយខាងក្រៅនោះទេ អ្នកត្រូវតែការពារ និងថែរក្សាប្រព័ន្ធភាពសុំានៅផ្នែកខាងក្នុងនៃរាងកាយឲ្យបានរឹងមំាទើបអាចចៀសផុតពីជំងឺដ៏កាចសាហាវនេះបាន។

រូបតំណាង

យោងតាមគេហទំព័រមួយបានបង្ហាញពីទម្លាប់ទាំង ៥ ដែលអ្នកគួរតែចៀសវាងដើម្បីការពារប្រព័ន្ធភាពសុំាឲ្យរឹងមាំរួមមាន៖ 

១. ភាពស្មុគស្មាញក្នុងចិត្ត

រូបតំណាង

ប្រសិនបើអ្នកមានភាពស្មុគស្មាញក្នុងចិត្ត សេរីរាង្គជាច្រើនក្នុងរាងកាយរបស់អ្នកនឹងចាប់ផ្តើមដំណើរការខុសប្រក្រតី រួមទាំងប្រព័ន្ធភាពសុំានឹងមានប្រសិទ្ធភាពទាបក្នុងការធ្វើការងារ។

២. គេងមិនបានគ្រប់គ្រាន់

រូបតំណាង

ការគេងមិនគ្រប់គ្រាន់ក៏អាចធ្វើឲ្យអ្នកមានសុខភាពចុះខ្សោយផងដែរ។ ក្រៅពីនេះវាក៏ធ្វើឲ្យប្រព័ន្ធភាពសុំាចុះខ្សោយដែលបណ្តាលឲ្យអ្នកមានជំងឺជាច្រើនដូចជា ជំងឺសរសៃឈាមបេះដូង សម្ពាធឈាមមិនធម្មតា ជំងឺធាត់ (លើសទម្ងន់) និងជំងឺបាក់ទឹកចិត្តផងដែរ។

៣. បរិភោគអាហារដែលមានជាតិស្ករច្រើន

រូបតំណាង

អ្នកដែលចូលចិត្តញ៉ាំអាហារដែលសំបូរជាតិស្ករច្រើនលើសលប់ពេក នឹងធ្វើឱ្យប្រព័ន្ធមានតុល្យភាពជាតិរ៉ែនៅក្នុងខ្លួនដែលធ្វើឲ្យចុះខ្សោយដល់ប្រព័ន្ធភាពស៊ាំនៃរាងកាយនៅផ្នែកខាងក្រោម និងធ្វើឱ្យវាងាយឆ្លងជំងឺ។ 

៤. ការបរិភោគគ្រឿងស្រវឹង

រូបតំណាង

ដោយយោងតាមមជ្ឈមណ្ឌល Alcohol Helpline Center បានផ្សាយថាមានការសិក្សាជាច្រើនលើការបរិភោគគ្រឿងស្រវឹងក្នុងបរិមាណច្រើនហួសកម្រិត នឹងធ្វើឲ្យហានិភ័យខ្ពស់ដែលរាងកាយងាយឆ្លងមេរោគ។ នៅថ្ងៃអនាគតវានឹងនាំឲ្យអ្នកកើតជំងឺដូចជា ការរលាកថ្លើម ការហើម ជំងឺរបេង ជំងឺសរសៃប្រសាទ និងជំងឺរលាកសួតជាដើម។

៥. ការមិនបរិភោគវីតាមីនគ្រប់គ្រាន់

រូបតំណាង

ដូចដែលអ្នកបានដឹងស្រាប់ហើយថា វីតាមីនដែលជួយបង្កើតនូវភាពសុំាសម្រាប់រាងកាយបានល្អបំផុតគឺ វីតាមីន C។ ប្រសិនបើរាងកាយរបស់យើងមិនទទួលបានវីតាមីនគ្រប់គ្រាន់នោះទេ វានឹងប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំនិងធ្វើឲ្យខ្សោយផងដែរ។ រាងកាយត្រូវការវីតាមីន Cយ៉ាងតិច ១០០០ មីលីក្រាមក្នុងមួយថ្ងៃ ដូច្នេះយើងគួរតែញ៉ាំផ្លែឈើ និងបន្លែ ដែលមានផ្ទុកវីតាមីន C ឲ្យបានច្រើន។ បន្លែរួមមានផ្កាខាត់ណាខៀវ ខ្ញី មើមខ្ទឹម សណ្តែកបាំរាំង ល្ពៅ ស្ពៃចង្កឹះ រីឯផ្លែឈើរួមមាន ផ្លែក្រូច ត្របែក ក្រូចឆ្មា ល្ហុង ទំពាំងបាយជូរ និងផ្លែស្ត្រប៊ឺរីជាដើម រួមទាំងផ្លែឈើជាច្រើនមុខទៀត។ ក្រៅពីវីតាមីន C រាងកាយរបស់អ្នកក៏ត្រូវការវីតាមីន D និងធាតុស័ង្កសីដើម្បីអភិវឌ្ឍន៍នូវប្រព័ន្ធភាពស៊ាំផងដែរ។ វីតាមីន D ត្រូវបានគេរកឃើញនៅក្នុងត្រីដែលមានជាតិខ្លាញ់ខ្ពស់ ដូចជាត្រីសាម៉ុង ត្រីធូណា ស៊ុត និងទឹកដោះគោជាដើម។ រីឯអាហារដែលមានជាតិស័ង្កសីត្រូវបានគេរកឃើញមានដូចជា អយស្ទ័រ ថ្លើម ផ្សិត ខាត់ណា ដំឡូងបារាំង សណ្តែក គ្រាប់ធញ្ញជាតិ និងស៊ុតជាដើម។

ប្រែសម្រួលដោយ៖ Seyha

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)