
TNAOT News
· 2020-04-03
វារិវប្បកម្មកម្ពុជា កើនឡើង៣០ភាគរយ បើធៀបនឹងឆ្នាំ២០១៩
#ឆ្នាំ២០២០# #កសិកម្ម# #ក្រសួងកសិកម្ម# #វារិវប្បកម្ម# #សង្គម#
3745
ភ្នំពេញ៖ វិស័យកសិកម្មកម្ពុជា ផ្នែកវារិវប្បកម្មក្នុងឆ្នាំ២០២០នេះ មានការកើនឡើង៣០ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ នេះបើតាមសេចក្ដីរាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។
ក្រសួងកសិកម្ម បានកំណត់ផែនការចំនួន៣៦ម៉ឺនតោនលើការចិញ្ចឹមត្រី និងបង្គា ត្រឹមរយៈពេល២ខែទទួលបានជាង៣,៣ម៉ឺនតោន ដែលស្មើនឹងជាង៩ភាគរយ ហើយបានកើនឡើងជាង៥,៥ពាន់តោន បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០។
ចំណែកការចិញ្ចឹមក្រពើ ក្រសួងបានកំណត់ផែនការសម្រាប់ឆ្នាំ២០២០ ចំនួន៣០ម៉ឺនក្បាល ហើយក្នុងនោះគិតចាប់ពីខែមករា ដល់ខែកុម្ភៈ ការចិញ្ចឹមក្រពើទទួលបានជាង២៥ម៉ឺនក្បាល ដែលស្មើជាង៨ភាគរយ ហើយបានកើនឡើងចំនួន១៥០ក្បាល បើធៀបទៅនឹងឆ្នាំ២០១៩។
រីឯការភ្ញាស់កូនត្រីពូជ ផែនការដែលបានកំណត់ក្នុងឆ្នាំ២០២០ គឺចំនួន២៤០លានកូន។ គិតត្រឹមរយៈពេលតែ២ខែប៉ុណ្ណោះ ចំនួនដែលទទួលបានគឺ ៣៦,៦លានកូន ដែលស្មើជាង១៥ភាគរយ ដោយបានកើនឡើងប្រមាណ៦០ម៉ឺនកូន បើធៀបនឹងមុននេះ៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ដើម្បីដឹងថាមនុស្សម្នាក់គួរឱ្យទុកចិត្តឬអត់ សូមយកចិត្តទុកដាក់លើលក្ខណៈទាំង៣នេះ

វិធីសាស្រ្តលួងលោមគូស្នេហ៍

រដ្ឋមន្តីក្រសួងការពារជាតិ ចាត់ឲ្យអង្គភាពជំនាញបង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីដាក់ទណ្ឌកម្មលើបុគ្គលឈ្មោះ ឈាវ មុន្និន

ដាក់រុក្ខជាតិបៃតង ៣ កន្លែងក្នុងផ្ទះ ជួយបណ្តេញវិញ្ញាណអាក្រក់ នាំសំណាង និងទ្រព្យសម្បត្តិ

យោបល់ទាំងអស់ (12)
មិត្ត282859358
· 2020-04-04
hi
មិត្ត482611539
· 2020-04-03
wow
មិត្ត584778926
· 2020-04-03
wow
Kong
· 2020-04-03
តិចរួចក្រពើដេញខាំគេពេញវាលអីតូវ
Seng Ranown
· 2020-04-03
តើប្រទេសជិតៗ យើងគេចិញ្ចឹមក្រពើដែរអត់ហ្ន៎?
Phary
· 2020-04-03
គេចិញ្ចឹមក្រពើយកទៅធ្វើអ្វីដែរ?
Bunhab
· 2020-04-03
បើចិញ្ចឹមត្រីបានយកតៅលក់នៅណា បើកូវីដអញ្ចឹង
Roumduol
· 2020-04-03
ល្អល្អ
Seda
· 2020-04-03
តើឆ្នាំនេះ មានទឹកគ្រប់គ្រាន់ទេ
Porn
· 2020-04-03
រកចិញ្ចឹមត្រីដែសិន
Buntav
· 2020-04-03
ចុម ចញ្ចឹមក្រពើទៀត ស្រុកយើង
- 1
ទៅកាន់