
TNAOT News
· 2020-04-03
ក្រុមជំនាញពេទ្យចិន១៣នាក់ទៀត នឹងមកជួយកម្ពុជាប្រឆាំងកូវីដ១៩
#COVID-19# #ក្រសួងការបរទេស# #ឯកអគ្គរដ្ឋទូតចិន# #សុខភាព# #ជំងឺ# #ក្រុមគ្រូពេទ្យចិន#
8797
ភ្នំពេញ៖ អង្គការសង្រ្គោះមេឃពណ៌ខៀវនៃប្រទេសចិន ត្រៀមបញ្ជូនក្រុមគ្រូពេទ្យ ពេទ្យស្ម័គ្រចិត្តចំនួន ១៣រូប ដែលមានបទពិសោធន៍ជ្រាលជ្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩នៅចិនមកកាន់កម្ពុជា ដើម្បីជួយកម្ពុជាប្រឆាំងកូវីដ១៩។
នេះបើតាមការអះអាងរបស់លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក្នុងពិធីប្រគល់ ទទួលជំនួយឧបត្ថម្ភក្រោមក្របខ័ណ្ឌសង្គមស៊ីវិល សម្រាប់ការពារសុខភាព ប្រឆាំងជំងឺកូវីដ១៩ របស់មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ។
លោករដ្ឋមន្ត្រី បានលើកឡើងថា ក្រុមគ្រូពេទ្យ ពេទ្យស្ម័គ្រចិត្តចំនួន ១៣ រូបនោះ នឹងមកជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រយៈពេល១៥ថ្ងៃ។ ពួកគេមានបទពិសោធន៍ជ្រាលជ្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ នៅចិន ហើយការមកចូលលើកនេះ នឹងនាំយក បរិក្ខារពេទ្យ និងថ្នាំព្យាបាល តម្លៃមួយលានយ័នថែមទៀត ដោយគ្រោងធ្វើដំណើរពីខេត្តយូណាន ចូលមកប្រទេសកម្ពុជាតាមខេត្តស្ទឹងត្រែង។
សម្រាប់លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រទេសចិនបច្ចុប្បន្ន កំពុងតែឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងការឆ្លង នៅទូទាំងពិភពលោកដោយប្រទេសចិនបានផ្ដល់នូវជំនួយជាបន្តបន្ទាប់ទៅដល់ប្រទេសទាំងអស់ដែលគិតមកដល់ពេលនេះមានជាង៨០ប្រទេសនៅជុំវិញពិភពលោក។
សូមបញ្ជាក់ថា ជំនួយដែលផ្តល់ជូនកម្ពុជាតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៅថ្ងៃនេះ មានម៉ាសពេទ្យចំនួន ១៥០០.០០០ (១៥លាន) សន្លឹក ម៉ាសមុខ 3D ចំនួន ៥០.០០០(៥ម៉ឺន) សន្លឹក អាវពេទ្យសម្រាប់ការពារមេរោគចំនួន៧.៩៤០ (ជិត៨ពាន់) ឈុត និងថ្នាំបុរាណចិនព្យាបាលជំងឺកូវីដ១៩ ចំនួន៨៤០កញ្ចប់ ដែលមានតម្លៃសរុបចំនួន ១.១៣១.៤០០ (ជាង១លាន) យ័ន ឬប្រមាណ ១៥៩.១៩២ (ជិត១៦ម៉ឺន) ដុល្លារអាមេរិក៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប៉ូលិសប៉ាគីស្ថានចាប់ខ្លួនមនុស្ស ១៧៨ នាក់ដែលវាយប្រហារទៅលើភោជនីយដ្ឋាន KFCជុំវិញការតវ៉ាសង្រ្គាមនៅហ្គាហ្សា

ក្លឹបបាល់ទាត់វិសាខា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សោកស្តាយចំពោះការបាត់បង់អតីតខ្សែការពារដ៏ឆ្នើម ទេស សម្បត្តិ

ឆ្នាំ 2025 ក្វាងស៊ីនឹងកសាងប្រព័ន្ធសេដ្ឋកិច្ចបើកចំហរកាន់តែរស់រវើក

ពណ៌នាំលាភសំណាងសម្រាប់ថ្ងៃកំណើតទាំង ៧ ក្នុងរយៈពេល ៥ ខែចុងក្រោយមុនដាច់ឆ្នាំនេះ

យោបល់ទាំងអស់ (0)