
TNAOT News
· 2020-04-03
កម្ពុជាហាមប្រមូលផ្តុំគ្នា ជប់លៀង រាំកម្សាន្តតាមទីសាធារណៈ ក្នុងឳកាសចូលឆ្នាំថ្មី
#COVID-19# #អគ្គស្នងការនគរបាលជាតិ# #ចូលឆ្នាំប្រពៃណីខ្មែរ# #សង្គម# #ព័ត៌មានសង្គម#
8047
ភ្នំពេញ៖ រាល់ការប្រមូលផ្តុំគ្នាជួបជុំរៀបចំកម្មវិធីកម្សាន្តបែបប្រពៃណី និងការជួបជុំកម្សាន្តសប្បាយតាមទីសាធារណៈ ដើម្បីបង្ការ ទប់ ស្កាក់ការរីករាលដាលជំងឺកូវីដ១៩ ដែលកម្ពុជាក៏ដូចជាពិភពលោកទាំងមូលបាននិងកំពុងប្រឈមនាពេលនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ផ្សាយពី បទបញ្ជា នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឱ្យកម្លាំងក្រោមឱវាទតាមដាន និងធ្វើការទប់ស្កាត់ចំពោះបញ្ហានេះ។
ក្នុងសេចក្តីណែនាំចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ លោក នេត សាវឿន បានណែនាំឱ្យកងកម្លាំងសហការជាមួយអាជ្ញាធរមូលដ្ឋានក្តាប់ឱ្យបានពីវត្តមាន និងស្ថានភាពពលករចំណាកស្រុកដែលវិលត្រឡប់ពីក្រៅប្រទេសដើម្បីបន្តអប់រំ និងបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះ ត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដើម្បីដោះស្រាយនូវរាល់សំណូមពររបស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា ពិសេសដាក់កម្លាំងការពារតាមគោលដៅអាទិភាពដូចជា មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យ និងគោលដៅដាក់ឱ្យនៅដាច់ដោយឡែកដែលត្រូវបានកំណត់ដោយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គ្រប់ថ្នាក់៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (31)
មិត្ត264607744
· 2020-04-04
ដោយសារកូវិដ ធ្វេីអោយញុមឈប់សម្រាក់ពីកាងារ ចេញអោយឆ្ងាយទៅអាកូវិដ😠😠
មិត្ត52152686
· 2020-04-04
Ot ban jub ss
Mok Borey
· 2020-04-04
good
spaghetti
· 2020-04-03
ចប់
មិត្ត411031604
· 2020-04-03
ខ្ញុំគាំទ្រនឹងពេញចិត្ត😘😘
មិត្ត449073742
· 2020-04-03
ដុនដាបព្រោះកូវីដ
ហាក់ ជីវ៉ា
· 2020-04-03
22347699
ឆ្លៀត
· 2020-04-03
Noted
៊លី ច័ន្ទរតនៈ
· 2020-04-03
ស្ងាត់ហើយពេលនេះ
🇰🇭Sophin🇰🇭
· 2020-04-03
កូវីដ ចេញទៅ កូវីដ ⚕️⚕️⚕️
Kalianne
· 2020-04-03
Covid go go
SAMBATH
· 2020-04-03
កូវីដ ចេញទៅ កូវីដ
Reaksmeychhorpon
· 2020-04-03
យើងប្រាកដជាឈ្នះ
Luk
· 2020-04-03
ខ្លាចហើយ កូវីដ
Vithu
· 2020-04-03
ទៅណាតៅណីទេ ម្តងនេះ
- 1
- 2
ទៅកាន់