
TNAOT News
· 2020-04-04
បន្ទាប់ពី«ប្លន់ម៉ាស់»មួយយន្តហោះរបស់បារាំង ពេលនេះអាមេរិកបន្តប្លន់អាល្លឺម៉ង់
#COVID-19# #អាល្លឺម៉ង់# #ប្លន់ម៉ាស់# #សង្គម# #អាមេរិក# #ព័ត៌មានសង្គម#
8788
ការដោះស្រាយស្ថានភាពខ្វះម៉ាស់ការពារកូវីដ-១៩របស់អាមេរិក ត្រូវបានគេចាត់ទុកថា ជា«ចោរសម័យទំនើប» ក្រោយពេលស្ទាក់ទិញម៉ាស់ ដោយហ៊ានឲ្យតម្លៃខ្ពស់ជាង៣ដង នៃតម្លៃដើម ដែលបម្រុងនឹងនាំទៅឲ្យប៉ូលិសអាល្លឺម៉ង់ តែបែរឲ្យបង្វែរទិសដៅទៅកាន់អាមេរិកវិញ។
មន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ថា ម៉ាស់ N-95 ប្រមាណ២ម៉ឺនម៉ាស់ ដែលដឹកឆ្លងកាត់ប្រទេសថៃ ឆ្ពោះទៅកាន់អាល្លឺម៉ង់ ហើយត្រូវបង្វែរទិសដៅទៅកាន់អាមេរិកវិញ។ លោក Andreas Geisel មន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានបញ្ជាក់ថា សកម្មភាពរបស់អាមេរិក មិនខុសអ្វីពីការប្លន់នោះឡើយ ហើយអាល្លឺម៉ង់បានអំពាវនាវដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ត្រូវតែគោរពទៅតាមច្បាប់ពាណិជ្ជកម្មរបស់ពិភពលោក ។
មន្ត្រីអាល្លឺម៉ង់ បានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ដែលបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើទីផ្សារផ្គត់ផ្គង់របស់ពិភពលោក ហើយពេលនេះអាមេរិកកំពុងបង្កឲ្យមានសង្គ្រាម«ត្រីធំស៊ីត្រីតូច» ក្នុងពេលវិបត្តិជាសកលកំពុងកើតឡើង។
លោកស្រី Pécresse មន្ត្រីជាន់ខ្ពស់បារាំង ក៏បាននិយាយទៅទូរទស្សន៍ BFM TV របស់បារាំងថា «ទម្រាំតែខ្ញុំរកបានទំនិញ ហើយជនជាតិអាមេរិកបានមកស្ទាកឲ្យតម្លៃខ្ពស់ ទិញរបស់ខ្ញុំទៅបាត់។ ពួកគេឲ្យតម្លៃខ្ពស់ជាង៣ដង់ ហើយបោះលុយឲ្យផ្ទាល់ដៃនៅនឹងកន្លែងតែម្ដង ធ្វើយ៉ាងណាទើបយើងប្រជែងឈ្នះ ខណៈទំនិញរបស់យើងមកដល់ដៃហើយ ទើបសង់លុយ»៕ ប្រែសម្រួលដោយ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សញ្ញាទាំង ៤ បង្ហាញច្បាស់ៗថា អ្នកជាមនុស្សឆ្លាត ឈ្លាសវៃ មានបញ្ញាខ្ពស់

កូនប្រុសស្រីដែលកើតក្នុងឆ្នាំទាំង ៣ នេះ ជាក្មេងដែលមានកម្រិតបញ្ញាស្មារតីខ្ពស់ ឆ្លាត រៀនពូកែ ឆាប់ចាប់បាន

សាកលវិទ្យាល័យ Stanford បានបង្ហាញថា កុមារដែលកើតពីម្តាយស្ថិតក្នុងក្រុមឈាមប្រភេទនេះគឺឆ្លាតបំផុត

រឿង២យ៉ាងនេះ គិតកាន់តែតិច ជីវិតកាន់តែមានក្តីសុខ មិនរស់នៅក្រោមសម្ពាធជីវិតឡើយ

យោបល់ទាំងអស់ (0)