
TNAOT News
· 2020-04-04
ទិដ្ឋភាពជួបជុំសាច់ញាតិវិញ ក្រោយបង្ខាំងទុក១៤ថ្ងៃ ដើម្បីតាមដានកូវីដ-១៩
#COVID-19# #ហូជីមិញ# #សង្គម# #វៀតណាម# #ព័ត៌មានសង្គម#
1428
ពលរដ្ឋ៩០០នាក់ដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ព្រោះសង័្សយមានផ្ទុកកូវីដ-១៩នោះ តែរហូតមកដល់នៅព្រឹក ថ្ងៃទី៤ ខែមេសា អាជ្ញាធរទីក្រុងហូជីមិញបានអនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញហើយ។ ក្រោយការចាកចេញពីតំបន់កាត់ផ្តាច់នោះ ប្រជាពលរដ្ឋទាំងនោះបានសម្ដែងនូវការសប្បាយរីករាយយ៉ាងខ្លាំង ដោយសារពួកគាត់រួចផុតពីការសង្ស័យ។
រយៈពេល១៤ថ្ងៃ ដែលបានផ្តាច់ខ្លួន ហាក់បីដូចជារាប់ឆ្នាំអ៊ីចឹង ព្រោះមនុស្សម្នាក់ៗស្ថិតក្នុងជនសង្ស័យដូចគ្នា ហើយមិត្តភក្តិ សាច់ញាតិ ប្រពន្ធ និងកូន មិនត្រូវបានអនុញ្ញាតឲ្យទៅជួបនោះឡើយ។ ប៉ុន្ដែនៅពេលទទួលបានព័ត៌មានថា មានសុខភាពល្អ អាចវិលត្រឡប់ទៅផ្ទះវិញ គឺជារឿងដ៏សប្បាយបំផុត មិនថាខ្លួនឯងផ្ទាល់នោះឡើយ គឺគ្រួសារទាំងមូល។
នៅថ្ងៃទី៤ ខែមេសានេះ នៅទីតាំងផ្តាច់ខ្លួន នៅក្នុងមជ្ឈមណ្ឌលអប់រំ សន្តិសុខ និងការពារជាតិ នៅទីក្រុងហូជីមិញ បានអនុញ្ញាតឲ្យពលរដ្ឋ៩០០នាក់វិលត្រឡប់ទៅផ្ទះសម្បែងវិញ បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន នៃកូវីដ-១៩។
បច្ចុប្បន្ន វៀតណាមមានករណីឆ្លងកូវីដ-១៩ ចំនួន២៣៩នាក់ នៅក្នុង២៥ខេត្តក្រុង ទូទាំងប្រទេស។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មាន៩០នាក់ ត្រូវបានព្យាបាលជាសះស្បើយ ហើយត្រឡប់ទៅផ្ទះវិញ។ វៀតណាមត្រូវបានសហគមន៍អន្តរជាតិ ទទួលស្គាល់ថា មានវិធានការទប់ស្កាត់បានយ៉ាងល្អបំផុត នៅលើពិភពលោក៕ ប្រែសម្រួលដោយ៖MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)