TNAOT News
· 2020-04-04
ឡានទំនើបមួយគ្រឿង ត្រូវភ្លើងលេបត្របាក់ទាល់តែក្លាយជាផេះ
#អគ្គិភ័យ# #ឆ្លងចរន្តអគ្គិសនី# #សង្គម# #ព័ត៌មានសង្គម# #LANDROVER#
3255
ភ្នំពេញ៖ រថយន្តទំនើប ម៉ាក RANROVER ១គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះ សង្ស័យឆ្លងចរន្តអគ្គិសនី បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ឈានដល់សមត្ថកិច្ច ខណ្ឌសែនសុខ បានប្រើរថយន្តពន្លត់អគ្គិភ័យ ដល់ទៅ ២គ្រឿង ជួយអន្តរាគមពន្លត់ បញ្ចៀសរាលដាលទៅលើអ្នកដទៃ ប៉ុន្តែមិនអាចស្រោចស្រង់បាន ដោយអគ្គិភ័យ បានលេបត្របាក់សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ នៅក្នុងនាយកដ្ឋានគ្រឿងយន្តកសិកម្ម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រថយន្តរងការឆាបឆេះ ម៉ាកRANROVER ពណ៍ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ2P-0268 មានអ្នកបើកបរ ឈ្មោះ សាត ស៊ីថា ភេទប្រុស អាយុ ២៩ឆ្នាំ ជាជាងជួសជុលរថយន្ត។
បើតាមប្រភពនៅកន្លែងកើតហេតុ គេឃើញអ្នកបើកបរ បានបញ្ឆេះរថយន្តខាងលើចតក្រោមដើមឈើ តែមួយសន្ទុៈក្រោយមកមិនដឹងជាមូលហេតុអី ក៏បង្កជាឆេះហុយទ្រលោម អណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ៕ដោយ៖ ផេងភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ខ្ជិលប៉ុនណាក៏ដោយ កុំបណ្ដោយឱ្យរបស់ទាំង ៣ នេះ នៅទទេរស្អាត គ្មានសល់អ្វីសោះ វាប៉ះពាល់ហុងស៊ុយ លុយកាក់របស់អ្នក
អាមេរិកអះអាងថា ខ្លួនបានបំផ្លាញប្រព័ន្ធការពារដែនអាកាស និងយានដ្រូនរបស់ក្រុមហ៊ួទី នៅតំបន់សមុទ្រក្រហម
ពាក្យអពមង្គល! ចំណាំមើលទៅ បើយាយតានិយាយពាក្យទាំងនេះទៅកាន់ចៅៗ ថ្ងៃមុខទៅច្បាស់ជាវិនាស
មហាសេដ្ឋីអចលនទ្រព្យវៀតណាមត្រូវបានកាត់ទោសប្រហារជីវិតក្នុងសំណុំរឿងឆបោកប្រាក់រាប់ពាន់លានដុល្លារ
យោបល់ទាំងអស់ (0)