
TNAOT News
· 2020-04-04
ជនជាតិចិនប្លន់សម្លាប់មន្ត្រីប៉ូលិសដែលឆ្លៀតរត់តាក់ស៊ី
#តាក់ស៊ី# #សង្គម# #ជនជាតិចិន# #ប៉ូលិស# #ព័ត៌មានសង្គម#
2968
កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ មានករណីអ្នករត់តាក់ស៊ីម្នាក់ជាមន្ត្រីប៉ូលិស ត្រូវជនជាតិចិន ០២នាក់ ហៅជិះរួចយកទៅប្លន់ចាក់សម្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម នៅចំណុចស្ពានអាកាសផ្សារកំពង់ស្ពឺ ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពងស្ពឺ។
ជនរងគ្រោះមានឈ្មោះ ម៉ឺន ជ័ អាយុ ៥០ឆ្នាំ មុខរបរមន្ត្រីសមត្ថកិច្ច និងឆ្លៀតរត់តាក់ស៊ីបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាព។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងដើម្បីកណត់មុខសញ្ញាប្លន់ និងរៀបចំធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)