
TNAOT News
· 2020-04-04
ឧកញ៉ា ស្រី ចាន់ថន៖ មិនយកកម្រៃសេវាជួលតូច និងថ្លៃផ្សេងៗចំពោះអាជីករលក់ដូរនៅ Skyland
#សេវា# #ស្រី ចាន់ថន# #សង្គម# #កម្រៃ# #សេដ្ឋកិច្ចជាតិ#
9104
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ នេះលោកឧកញ៉ា ស្រី ចាន់ថន បានសម្រេចចិត្តមិនយកប្រាក់កម្រៃសេវាជួលតូប ថ្លៃភាស៊ី និងថ្លៃផ្សេងៗទៀតពីប្រជាពលរដ្ឋដែលជាអាជីវករកំពុងលក់ដូរនៅក្នុងទីតាំងខាងក្នុង និងខាងក្រៅនៃបរិវេណតំបន់សួនកម្សាន្ត Skyland & Jet Garden Park តែប៉ុណ្ណោះសម្រាប់រយៈពេល ០៣ខែ ចាប់ពីខែមេសា រហូតដល់ខែមិថុនា ឆ្នាំ២០២០ នេះតទៅ។
លោកឧកញ៉ាបានឱ្យដឹងថា ថ្លៃសេវាជួលតូប និងថ្លៃសេវាផ្សេងៗ បើគិតជាទឹកប្រាក់សរុបប្រមាណជាជាង ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុង ០១ខែ។
គួរបញ្ជាក់ផងដែរថា ការមិនយកប្រាក់កម្រៃទៅលើសេវាផ្សេងៗនេះធ្វើឡើងដើម្បីបន្តគាំទ្រ និងចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងរាតត្បាតទូទាំងសកលលោកនាសព្វថ្ងៃនេះ៕ ដោយ៖ សុង យូ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (7)
Køñg DreamFï
· 2020-04-05
ឆ្នាំជូតជិះខ្លាវាមិនដែល
មិត្ត635186409
· 2020-04-05
ខ្ញុំសុំគាំទ្របងឧកញា
Sok Savin
· 2020-04-05
យើងរួមគ្នាការពារជម្ងឺកូវីត១៩ ទាំងអស់គ្នា
Nang 39
· 2020-04-04
57836974
Teb Sinat
· 2020-04-04
សួស្ដីTnot តម្លៃជួលតូប ឬតម្លៃជួលតូច? បេីតូបសសេរខុសហេីយបង ជួយកែសម្រួលផងបង
Phanna Sorn68 452457
· 2020-04-04
ល្អណាស់
- 1
ទៅកាន់