TNAOT News

· 2020-04-05

វិធីសាស្ត្រការពារសួតឲ្យមានសុខភាពល្អ អំឡុងពេលកូវីដ ១៩កំពុងតែរាតត្បាត

#COVID-19# #គន្លឹះថែទាំសុខភាព# #សុខភាព# #ជក់បារី# #សួត#

10606

ជំងឺរលាកផ្លូវដង្ហើម ឬជំងឺកូវីដ ១៩មានរោគសញ្ញាស្រដៀងនឹងជំងឺផ្តាសាយទូទៅដែរ ប៉ុន្តែរោគសញ្ញានៃជំងឺនេះធ្ងន់ធ្ងរជាង។ ដោយសារតែរោគសញ្ញានៃជំងឺកូវីដ ១៩ មានដូចជា ក្អក កណ្តាស់ ក្តៅខ្លួនលើសពី ៣៨ អង្សាសេ ពិបាកដកដង្ហើម និងមានដង្ហើមខ្លីផងដែរ។

រូបតំណាង

ដើម្បីចៀសវាងការឆ្លង និងកើតជំងឺដ៏កាចសាហាវមួយនេះសូមថែរក្សាសុខភាព ជាពិសេសសួតរបស់អ្នកជារៀងរាល់ថ្ងៃតាមរបៀបណែនាំដ៏ត្រឹមត្រូវដូចខាងក្រោមនេះ៖ 

- ដកដង្ហើមវែងៗ និងធ្វើលំហាត់ប្រាណនៅផ្ទះ

រូបតំណាង

ការដកដង្ហើមវែងៗ គឺជាវិធីសាមញ្ញមួយក្នុងការកម្ចាត់សំបោរ និងស្លេសឬកំហាកដែលមាននៅក្នុងរាងកាយរបស់អ្នក។ រីឯការធ្វើលំហាត់ប្រាណជួយឱ្យយើងដកដង្ហើមបានវែង និងមានសារពាង្គកាយរឹងមាំ។

- ខ្ពុរមាត់ជាមួយទឹកអំបិល

រូបតំណាង

ការខ្ពុរមាត់ជាមួយអំបិលលាយជាមួយទឹកក្តៅឧណ្ហៗជាវិធីធម្មជាតិមួយជួយឲ្យច្រមុះ និងបំពង់ករបស់អ្នកបណ្តេញចេញនូវស្លេស ឬកំហាកដែលមានច្រើនលើសលប់នៅក្នុងសួត។

- កុំជក់បារី ថ្នាំជក់ និងជក់ថ្នាំរំញោចផ្សេងៗ

រូបតំណាង

ការជក់បារី ថ្នាំជក់ និងជក់ថ្នាំរំញោចផ្សេងៗសុទ្ធសឹងតែជាសាធារតុដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ ការជក់បារីបណ្តាលឱ្យអ្នកស្រូបយកសារធាតុគីមី និងពុលយ៉ាងតិច ១៧ មុខបន្ថែមលើជាតិនីកូទីនចូលក្នុងខ្លួនរបស់អ្នក។ សូមចងចាំថាទោះបីជាអ្នកមិនបានជក់បារីក៏ដោយ ប៉ុន្តែប្រសិនជាអ្នកតែងតែស្រូបយកផ្សែង ឬហិលក្លិនផ្សែងពុលនៃបារីជាប្រចាំ សួតរបស់អ្នកក៏អាចបំផ្លាញបានផងដែរ។ មិនត្រឹមតែបារីទេ សូម្បីតែផលិតផលផ្សេងៗដែលមានសារធាតុពុល និងញៀនក៏អាចមានគ្រោះថ្នាក់ដល់សួតរបស់អ្នកទៀតផង។ 

- ពាក់ម៉ាស់ការពារឲ្យបានត្រឹមត្រូវពេលចេញទៅក្រៅ

រូបតំណាង

ការពាក់ម៉ាស់ដើម្បីការពារច្រមុះ និងមាត់ពីការហុយចូលនូវផ្សែងពុល និងធូលីដីផ្សេងៗតាមរយៈផ្លូវដង្ហើម គឺជាវិធីសាស្ត្រមួយដែលអាចការពារដល់សួតរបស់អ្នក។ ដោយសារតែបច្ចុប្បន្នការបំពុលបរិយាកាសកំពុងតែមានការកើនឡើង ដូច្នេះនៅពេលដែលចេញទៅក្រៅគួរគប្បីពាក់ម៉ាស់ការពារជាប្រចាំក្នុងអំឡុងពេលនេះ និងទោះបីជាលែងមានជំងឺកូវីដ ១៩ក៏ដោយ។

- បរិភោគបន្លែមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម

រូបតំណាង

ការបរិភោគបន្លែដូចជាផ្កាខាត់ណាខៀវ និងផ្សិត គឺសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយសម្អាតនូវសារធាតុពុលនៅក្នុងសួត និងបំបាត់នូវរ៉ាឌីកាល់សេរីដែលបណ្តាលមកពីជាតិពុលផ្សេងៗផងដែរ៕ 

ប្រែសម្រួលដោយ៖ Seyha 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)