
TNAOT News
· 2020-04-06
គ្រូពេទ្យ១៨នាក់នៅឥណ្ឌូនេស៊ី ស្លាប់ដោយកូវីដ-១៩
#COVID-19# #សង្គម# #ព័ត៌មានសង្គម# #គ្រូពេទ្យ# #ឥណ្ឌូនេស៊ី#
5897
ក្រុមអង្គការក្រៅរដ្ឋាភិបាល ចំនួន២០ បានរួមគ្នាអំពាវនាវដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី មានវិធានការល្អជាងនេះ ដើម្បីការពារគ្រួពេទ្យជួរមុខព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយផ្ទាល់។ សកម្មភាពខាងលើបានកើតឡើងក្នុងពេលដែលឥណ្ឌូនេស៊ី មានចំនួនអ្នកឆ្លង និងស្លាប់កាន់តែកើនឡើងខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ។
សមាគមន៍គ្រូពេទ្យឥណ្ឌូនេស៊ី IDI បានប្រកាសថា មានគ្រូពេទ្យដល់ទៅ១៨នាក់ បានស្លាប់ដោយសារតែឆ្លងកូវីដ-១៩ ពីអ្នកជំងឺ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលដល់ក្រុមគ្រូពេទ្យជួរមុខអង្គការក្រៅរដ្ឋាភិបាលបានអំពាវនាវដល់រដ្ឋាភិបាល មានវិធានការការពារឲ្យបានល្អជាងនេះដល់គ្រូពេទ្យជួរមុខ។
នៅក្នុងសេចក្តីអំពាវនាវរដ្ឋាភិបាលទីក្រុងហ្សាការតា ត្រូវតែផ្គត់ផ្គងបរិក្ខារពេទ្យគ្រប់គ្រាន់ដល់គ្រូពេទ្យជួរមុន និងប្រកាសអត្តសញ្ញាណច្បាស់លាស់ ពីករណីគ្រូពេទ្យស្លាប់ ។ បច្ចុប្បន្ន ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី មិនបានផ្តល់ព័ត៌មានស្តីពីបុគ្គលិកពេទ្យឆ្លង ឬស្លាប់ដោយកូវីដ-១៩ នោះឡើយ។
ជាមួយគ្នានេះដែរ កូរ៉េខាងត្បូង បានផ្តាល់ជំនួយឧបករធ្វើតេស្ដរកវីរុសកូវីដ-១៩ ប្រមាណ៥ម៉ឺនគ្រឿង ដើម្បីជួយដល់ប្រទេសនេះធ្វើតេស្តជូនពលរដ្ឋបានឆាប់បំផុត បញ្ចៀសការឆ្លងរាលដាលកាន់តែខ្លាំង។
បច្ចុប្បន្ន ឥណ្ឌូនេស៊ីមានករណីឆ្លង ជិត២៣០០នាក់ និងស្លាប់ ១៩៨នាក់ ក្រៅពីនេះក៏មានអ្នកព្យាបាលជាសះស្បើយ ចំនួន១៦៤នាក់ផងដែរ៕ ប្រែសម្រួលដោយ៖MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (9)
Mok Borey
· 2020-04-06
wow
ID77567326chan trea
· 2020-04-06
ហេតុអ្វីនៅប្រទេសកម្ពុជាព្យាបាលជាហេតុអ្វីនៅប្រទេសគេព្យាបាលមិនជា
ID77085359
· 2020-04-06
កាន់តែពិបាកហេីយ ម៉ាឡេស៊ី 🙏😷
ផុន សីហៈ Phon Seyhak
· 2020-04-06
wow
Kungpheakdey
· 2020-04-06
អាណិតណាស់
ឆ្លៀត
· 2020-04-06
RIP 😢😢😢
MO SARUN
· 2020-04-06
ស្លៀកពាក់ជិតប៉ុន្និងហើយនៅឆ្លងទៀតណ៎
SUN
· 2020-04-06
ត្រូវតែមានវិធានការ ជួយដល់ គ្រូពេទ្យការពារ ឲ្យបានល្អបំផុត
Phann
· 2020-04-06
គ្រូពេទ្យ នៅលើពិភពលោកប្រឈមនឹងហានិភ័យចខ្ពស់ ពីការឆ្លងរាលដាលកូវីដ-១៩
- 1
ទៅកាន់