បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-06

ប្រទេសនិងដែនដីចំនួន៤ មានអ្នកឆ្លងកូវីដ១៩ តែ៤ករណី

#ពិភពលោក# #COVID-19# #សង្គម# #ប៉ព័រញូវហ្គេណេ# #ព័ត៌មានសង្គម# #ស៊ូដង់ខាងត្បូង#

2776

រហូតមកដល់ពេលនេះ វីរុសរលាកផ្លូវដង្ហើម ឬវីរុសកូរ៉ូណា ហៅកាត់ កូវីដ១៩ (Coronavirus Disease 2019) កំពុងរាតត្បាត នៅលើប្រទេស និងដែនដី ចំនួន២០៨ នៅលើពិភពលោក ហើយក្នុងចំណោម ប្រទេសទាំងនោះមានដែនដី និងប្រទេសចំនួន៤ ដែលមានករណីឆ្លងតែ៤ករណីប៉ុណ្ណោះ រួមមាន ប៉ព័រញូវហ្គេនេ (Papua New Guinea), ស៊ូដង់ខាងត្បូង ទីម័រខាងកើត និង  Saint Pierre Miquelon ។

នៅជុំវិញពិភពលោក មានអ្នកឆ្លងកើនឡើង រហូតដល់ទៅ ១ ២៧៣ ៥០៥នាក់ ក្នុងនោះមានអ្នកស្លាប់កើនឡើង ចំនួន៦៩៤៥១នាក់ និងអ្នកជាសះស្បើយ ចំនួន២៦២៣៥១នាក់។  ក្នុងចំណោមប្រទេស និងដែនដីខាងលើនេះ មានការឆ្លងកូវីដ១៩ តែមួយករណី នៅក្នុង១ប្រទេស។

បើគិតមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) អាមេរិកជាប្រទេសមានអ្នកឆ្លងច្រើនជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លង ចំនួន ៣៣៦ ៦៧៣នាក់ ក្នុងនោះស្លាប់​៩៦១៦នាក់ និងជាសះស្បើយ ១៧ ៩៧៧នាក់។

ដោយឡែកអេស្ប៉ាញបានក្លាយជាប្រទេស មានអ្នកឆ្លងច្រើនលំដាប់ទី២​ ដោយមានអ្នកឆ្លងកើនឡើង ១៣១ ៦៤៦នាក់ ក្នុងនោះស្លាប់១២ ៦៤១នាក់ និងជាសះស្បើយចំនួន៣៨០៨០នាក់។ ប៉ុន្ដែអ៊ីតាលីមានអ្នកឆ្លង ១២៨ ៩៤៨នាក់ ក្នុងនោះស្លាប់១៥ ៨៨៧នាក់ និងជាសះស្បើយ២១ ៨១៥នាក់។

រហូតមកដល់ពេលនេះ អ៊ីតាលីបានក្លាយជាប្រទេសមានអ្នកស្លាប់ដោយសារកូវីដ១៩ច្រើនជាងគេ នៅលើពិភពលោក៕ ប្រែសម្រួលដោយ Nuon

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស