
TNAOT News
· 2020-04-06
អនិកជនខ្មែរម្នាក់ទៀតហើយ នៅសហរដ្ឋអាមេរិក ស្លាប់ដោយសារកូវីដ១៩
#COVID-19# #ជនជាតិខ្មែរ# #បាត់បង់ជីវិត# #សុខភាព# #ជំងឺ#
2569
ភ្នំពេញ៖ ជនជាតិខ្មែរទីពីរ នៅសហរដ្ឋអាមេរិក បានស្លាប់បាត់បង់ជីវិតដោយសារវីរុសកូវីដ១៩ ។
ជនជាតិខ្មែរ ដែលបានស្លាប់ដោយសារជំងឺឆ្លងកូវីដ១៩ នៅសហរដ្ឋអាមេរិក គឺជាបុរសមានឈ្មោះ ពុជ រស្មី អាយុ ៥៤ឆ្នាំ រស់នៅទីក្រុងញូវយ៉ក ។ មុនពេលទទួលមរណៈ បើយោងតាមប្រភពជិតស្និតបានឱ្យដឹងថា មុនឈានដល់ការស្លាប់បាត់បង់ជីវិត លោក ពុជ រស្មី មានអាការៈគ្រុនក្ដៅ ហើយបានព្យាយាមទាក់ទងទៅគ្រូពេទ្យ ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា ជំងឺនៅសភាពធូរស្រាលនៅឡើយ ចាំស្ថានភាពធ្ងន់ទើបទៅទទួលយក ព្រោះគ្មានកន្លែងសម្រាប់ព្យាបាលឡើយ ទើបបណ្ដាលឱ្យលោកមានសភាពកាន់តែធ្ងន់ធ្ងរ រហូតឈានដល់ស្លាប់បាត់បង់ជីវិត។
គួរឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ សហរដ្ឋអាមេរិក ក្លាយជាប្រទេសលំដាប់ទី១ នៅលើពិភពលោក ដែលមានករណីឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេ ពោលគឺមានរហូតដល់ ៣៣៦,៨៣០នាក់ឯណោះ ខណៈចំនួនមនុស្សមានរហូតដល់ ៩,៦១៨នាក់។
សូមជម្រាបថា លោក ពុជ រស្មី គឺជាជនជាតិខ្មែរទីពីរ ដែលរស់នៅសហរដ្ឋអាមេរិក បានស្លាប់បាត់បង់ជីវិត ដោយសារមេរោគកាចសាហាវកូវីដ១៩ បន្ទាប់ពីម្តាយរបស់លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានក្រុមហ៊ុននាំចេញអង្ករ Amru Rice។ ដែលមានអាយុ ៦៥ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អត្ថប្រយោជន៍ទាំង ៨ របស់សាច់ជូរស ដែលមនុស្សតិចណាស់បានដឹង

សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤៖ ការបង្ហាញពីវឌ្ឍនភាព និងមហិច្ឆតាក្នុងសកម្មភាពរបស់កម្ពុជា

គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា

ប៉ូលិសប៉ាគីស្ថានចាប់ខ្លួនមនុស្ស ១៧៨ នាក់ដែលវាយប្រហារទៅលើភោជនីយដ្ឋាន KFCជុំវិញការតវ៉ាសង្រ្គាមនៅហ្គាហ្សា

យោបល់ទាំងអស់ (16)
Ramo Mao PV
· 2020-04-06
RIP
Kannitha
· 2020-04-06
RIP
Boran
· 2020-04-06
ជូនពរឱ្យអ្នកនៅអាមេរិកឆ្លងកាត់នេះរួច
Rieng
· 2020-04-06
ទុកឱ្យគ្នាស្លាប់
sean
· 2020-04-06
ដល់ករអាមេរិក
Nimol
· 2020-04-06
អាមរិកអាក្រក់ណាស់
Sov
· 2020-04-06
RIP
Rotha
· 2020-04-06
RIP
Rith
· 2020-04-06
អាណិតណាស់
Sreymau
· 2020-04-06
អាមេរិកអាក្រក់ណាស់
Layeang
· 2020-04-06
គ្មានអ្នកមើល
TOENG
· 2020-04-06
អាណិតគាត់ណាស់
Sourkeat
· 2020-04-06
កំសត់
Bunhab
· 2020-04-06
RIP
Lundy
· 2020-04-06
RIP
- 1
- 2
ទៅកាន់