![](https://oss2.tnaot.com/tnaot/others/2020/11/03/f1137f66c1854676bcb611cf99b6eae4.png)
TNAOT News
· 2020-04-06
កូនភ្លោះប្រុស ស្រី នៅឥណ្ឌាដាក់ឈ្មោះថា កូរ៉ូណា និង កូវីដ
#ឥណ្ឌា# #កូនភ្លោះ# #កូរ៉ូណា កូវីដ# #សង្គម# #ព័ត៌មានសង្គម#
2857
ប្តីប្រពន្ធមួយគូនៅឥណ្ឌាស្ថិតនៅក្នុងរដ្ឋ Chhattisgarh បានដាក់ឈ្មោះកូនភ្លោះទើបនឹងកើតរបស់ពួកគេ ដោយម្នាក់ឈ្មោះ កូរ៉ូណា (Corona) និងម្នាក់ទៀត ឈ្មោះ កូវីដ (Covid) ។
កូនភ្លោះគឺ ក្មេងប្រុសម្នាក់ និងក្មេងស្រីម្នាក់ ទើបតែបានចាប់កំណើតថ្មីអំឡុងពេលដែលប្រទេសឥណ្ឌា កំពុងតែបិទប្រទេសទាំងមូលរយៈពេល២១ថ្ងៃ ដែលចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០រៀងរហូតមក ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុស COVID-19 ។
ស្ត្រីជាម្តាយដែលផ្តល់កំណើតដល់កូនភ្លោះ ឈ្មោះ Preeti Verma អាយុ២៧ឆ្នាំ បានប្រាប់ប្រភពព័ត៌មាន Trust of India បញ្ជាក់ថា «ការប្រសូតកូនភ្លោះបានកើតឡើង ក្រោយប្រឈមមុខយ៉ាងខ្លាំងនៅក្នុងភាពលំបាក, ហេតុដូច្នេះហើយ ប្តីរបស់ខ្ញុំ និងខ្ញុំ ចង់បានថ្ងៃចងចាំមួយនេះ» ។
ប្តីប្រពន្ធមួយគូនេះបានបន្តថា ឈ្មោះកូនភ្លោះរបស់ពួកគាត់ អាចរំលឹកដល់ការលំបាក ដែលពួកគាត់បានប្រឈមមុខអំឡុងពេលវេលាបិទប្រទេស និងមុនពេលប្រសូតបានសម្រេចនៅក្នុងមន្ទីរពេទ្យរបស់រដ្ឋាភិបាលមួយកន្លែងកាលពីសប្តាហ៍មុននេះ ។
ការបិទប្រទេសរបស់ឥណ្ឌា នាំឲ្យផ្អាកទាំងអស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែក តាមផ្លូវអាកាសជាដើម ធ្វើឲ្យប្រជាជនឥណ្ឌាប្រហែល ១,៣ ពាន់លាននាក់ នៅតែក្នុងផ្ទះ លើកលែងតែករណីពិសេស ដូចជាត្រូវទៅផ្សារ និងទៅរកសេវាសុខាភិបាល ទើបអនុញ្ញាតឲ្យចេញធ្វើដំណើរបាន ។
គួរបញ្ជាក់ថា នៅប្រទេសឥណ្ឌា មានករណី COVID-19 ចំនួន ៤ ០៦៧នាក់ ត្រូវបានកត់ត្រា ក្នុងនោះ ១០៩នាក់បានបាត់បង់ជីវិត និង២៩២នាក់បានជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)