TNAOT News
· 2020-04-06
ចំនួនអ្នកឆ្លងកុវីដ-១៩កើនឡើងខ្ពស់ ចិនរកឃើញប្រភពនៃការឆ្លងរាលដាល
#COVID-19# #បរទេស# #សង្គម# #ព្រំដែន# #ចិន# #ព័ត៌មានសង្គម#
1016
បើទោះជាមានការត្រួតពិនិត្យយ៉ាងតឹងតែង ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩ក្ដី ប៉ុន្តែក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ចិនមានករណីឆ្លងកើនឡើងខ្ពស់ជាងមុន។ គណៈកម្មការសុខាភិបាលចិន បានប្រកាស នៅថ្ងៃទី៦ ខែមេសាថា នៅទូទាំងប្រទេសចិន មានករណីឆ្លងកូវីដ-១៩ថ្មី ចំនួន៣៩នាក់ គឺកើនឡើង៩នាក់ បើប្រៀបធៀបនឹងមួយថ្ងៃមុន មានតែ៣០នាក់ប៉ុណ្ណោះ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា អ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសចិន មានប្រភពមកពីក្រៅប្រទេស ហើយអ្នកឆ្លងមិនមានអាការបង្ហាញចេញក្រៅ ដូចជាក្តៅខ្លួន និងក្អក...ជាដើមនោះឡើយ ហើយនេះជាក្តីព្រួយបារម្ភយ៉ាងខ្លាំងបំផុតរបស់ក្រុមគ្រូពេទ្យចិន ក្នុងការតាមដានសុខភាពរបស់អ្នកជំងឺ។
ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ចិនមិនមានករណីឆ្លង នៅក្នុងប្រទេសឡើយ ហើយអ្នកឆ្លងថ្មីភាគច្រើន មកពីក្រៅប្រទេស។ ក្នុងចំណោមអ្នកឆ្លងថ្មី កាលពីថ្ងៃទី៥ ខែមេសា មានអ្នកឆ្លងថ្មីចំនួន៣៨នាក់ មកពីក្រៅប្រទេស កាលពីពេលថ្មីៗនេះ ហើយមានមួយករណីឆ្លងក្នុងប្រទេស។
បើគិតមកដល់ពេលនេះ ចិនមានករណីឆ្លងកូវីដ-១៩ សរុបជាង ៨១៧០០នាក់ ក្នុងនោះស្លាប់៣៣៣១នាក់ និងអ្នកព្យាបាលជាសះស្បើយជិត៧៧ពាន់នាក់ ។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានបិទព្រំដែន និងហាមប្រាមជនបរទេសចូលក្នុងប្រទេសចិន ខណៈនៅក្រៅប្រទេសមានការឆ្លងរាលដាលយ៉ាងខ្លាំង ជាពិសេស គឺអាមេរិក និងអឺរ៉ុប។ ជាមួយគ្នានេះ រដ្ឋាភិបាល បានបញ្ជាឲ្យមន្ត្រី ក្នុងតំបន់ត្រួតពិនិត្យឲ្យបានតឹងតែងបំផុត ចំពោះអ្នកមកពីក្រៅប្រទេស ចូលមកក្នុងតំបន់របស់ខ្លួន៕ ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)