បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-06

ចំនួនអ្នកឆ្លងនិងស្លាប់ដោយកូវីដ-១៩ កើនឡើងខ្ពស់ នៅទ្វីបអាហ្វ្រិក

#COVID-19# #វិធានការ# #អាហ្វ្រិក# #សង្គម# #ព័ត៌មានសង្គម#

920

មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងជំងឺឆ្លង នៅក្នុងទ្វីបអាហ្វ្រិក (​CDC ) បានប្រកាសថា  ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ នៅក្នុងទ្វីបអាហ្វ្រិក បានកើនឡើងដល់​៣៦០នាក់ ក្នុងចំណោមអ្នកជំងឺជាង​៨៥០០នាក់។

ប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុត រួមមាន អាហ្វ្រិកខាងត្បូង មានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់១៥៨៥នាក់។ លំដាប់ទីពីរ គឺអាល់ហ្សេរី​ មានអ្នកឆ្លង១១៧១នាក់ និងទី​៣ គឺអេហ្ស៊ីប មានអ្នកឆ្លង ១១៧០នាក់...។ ទន្ទឹមនឹងនោះ នៅតំបន់អាហ្វ្រិក ក៏មានអ្នកជាសះស្បើយពីវីរុសកើនឡើងដល់៧១០នាក់ផងដែរ​។

បើតាមការប្រកាសរបស់​ CDC អាហ្វ្រិក​ បានបញ្ជាក់ថា សហគមន៍ទ្វីបអាហ្វ្រិក មានប្រទេសចំនួន​៥៥​ជាសមាជិក​។ ប៉ុន្តែក្នុងចំណោមប្រទេសជាសមាជិកទាំង៥៥នោះមានប្រទេសចំនួន៥០បានឆ្លងកូវីដ-១៩។​ ក្នុង​រយៈ​ពេល​២៤ម៉ោងកន្លងមក ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងទ្វីបអាហ្វ្រិក ​មាន៧៩៥នាក់ និងអ្នកស្លាប់ ៤៧នាក់​។

លោក​ Josep Borrell ​ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសរបស់សហគមន៍អាហ្វ្រិក បានបញ្ជាក់ថា​ បើមិនមានវិធានការទប់ស្កាត់ឲ្យបានតឹងតែងនោះទេ វីរុសកូវីដ-១៩​នឹងបន្ដឆ្លងរាលដាលកាន់តែខ្លាំងឡើង រហូតឈានដល់ដំណាក់កាល លើសពីសមត្ថភាពគ្រប់គ្រង​។ ទោះជាយ៉ាងណា នៅថ្ងៃ ទី​៨ ខែមេសា ឆ្នាំ​២០២០ រដ្ឋមន្ត្រីការបរទេសសហគមន៍ទ្វីបអាហ្វ្រិក​នឹងបើកកិច្ចប្រជុំ ស្តីពីវិធានការទប់ស្កាត់រួម លើវីរុសរាតត្បាតនេះ៕ ប្រែសម្រួលដោយ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (4)

មិត្ត19022162

· 2020-04-07

local

Ben

· 2020-04-06

អាហ្វ្រិកកង្វះអនាម័យអាចនឹងមានករណីឆ្លងច្រើន

DAVUTH

· 2020-04-06

ពលរដ្ឋអាហ្វ្រិក មានការយល់ដឹងពីវិធីសាស្ត្រទប់ស្កាត់​

Sro

· 2020-04-06

អាហ្វ្រិកមានករណីឆ្លងរាលដាលខ្ពស់ 

  • 1
ទៅកាន់

ការណែនាំពិសេស