បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-06

កូវីដ១៩ជំរុញឲ្យឥណ្ឌូនេស៊ីដោះលែងអ្នកទោសស្រាល បន្ដជាប់គុកអ្នកពុករលួយ

#COVID-19# #ដោះលែង# #សង្គម# #ព័ត៌មានសង្គម# #អ្នកទោស# #ឥណ្ឌូនេស៊ី#

443

អ្នកទោសប្រមាណ៣ម៉ឺននាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី​ ត្រូវបានដោះលែងមុនពេលកំណត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩ នៅក្នុងប្រទេសនេះ។ ការដោះលែងនេះ ក៏ដើម្បីទប់ស្កាត់កុំឲ្យអ្នកទោសដែលរស់នៅកន្លែងចង្អៀត នៅក្នុងមន្ទីរឃុំឃាំង ឆ្លងកូវីដ១៩ នាំឲ្យពិបាកក្នុងការទប់ស្កាត់។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក​Joko Widodo នៅថ្ងៃទី ៦ខែមេសា បានថ្លែងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលមិនមានគម្រោងដោះលែងអ្នកទោសពាក់ព័ន្ធនឹងអំពើពុករលួយនោះឡើយ​។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតតាមអនឡាញនោះ ប្រធានាធិបតី វីដូដូ បានបញ្ជាក់ថា «យើងនឹងមិនប៉ះពាល់ដល់អ្នកទោសពុករលួយនោះឡើយ»។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសិទ្ធិមនុស្ស លោក​ Yasonna Laoly  បានបញ្ជាក់ថា ក្រសួងយុត្តិធម៌ និងកែទម្រង់មាត្រា ទី​៩៩/២០១២ ដើម្បីដោះលែងអ្នកទោស ហើយនេះក៏ជាវិធានការ​កាត់បន្ថយ​ឆ្លងរាល​ដាល នៃកូវីដ-១៩ នៅពន្ធនាគារ​។

បច្ចុប្បន្ន អ្នកទោសដែលបានដោះលែងឲ្យមានសេរីភាព គឺមានអាយុ ចាប់ពី​៦០ឆ្នាំឡើងទៅ​​ ក្រៅពីនេះគឺអ្នកទោសស្រាលដែលបានអនុវត្តទោស​បាន២/៣។​ បើតាមគម្រោងឥណ្ឌូនេស៊ី នឹងដោះលែងអ្នកទោស ប្រមាណ​​៣ម៉ឺនាក់ នៅក្នុងរដូវកាលកូវីដ-១៩ ។ បច្ចុប្បន្នឥណ្ឌូនេស៊ី មានអ្នកទោសប្រមាណ​ ២៧០ ៣៨៦នាក់៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស