TNAOT News
· 2020-04-06
ម្ចាស់ទុកម៉ូតូមុខផ្ទះមិនដកសោរ លោកចោរជិះយកទៅបាត់ស្រមោល
#ចោរ# #អសន្ដិសុខ# #សង្គម# #ម៉ូតូ# #នយោបាយជាតិ#
1514
ភ្នំពេញ៖ ម្ចាស់ចតទុកមុខផ្ទះទៅហូបបាយមិនដកសោរ ត្រូវចោរពីរនាក់ជិះម៉ូតូយកទៅបាត់ប្រមោល។ ករណីលួចនេះកើតឡើងកាលវេលាម៉ោង១នឹង២០នាទី រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចមុខផ្ទះផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ម្ចាស់ម៉ូតូមានឈ្មោះ សួន វណ្ណៈ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ម៉ូតូដែលបាត់ ម៉ាកឌ្រីមសង់ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ-1CW-9665 ។
បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូមកចតទុកនៅមុខផ្ទះដោយមិនបានដកសោរចេញនោះទេ ហើយក៏ទៅហូបបាយ ស្របពេលនោះមានជនសង្ស័យ ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Beat មកក្បែរម៉ូតូរបស់គាត់រួចក៏ឡើងជិះចេញទៅភ្លាមៗតែម្ដង ជនរងគ្រោះក្រឡេកឃើញក៏រត់ដេញតាមស្រែកថាចោរៗ ប៉ុន្តែគ្មានអ្នកជួយស្ទាក់ចាប់ឡើយ បណ្ដាលឱ្យចោរទាំងពីរ ជិះគេចខ្លួនដោយសុវត្ថិភាព។
ក្រោយពីត្រូវបានចោរលួចម៉ូតូបាត់ស្រមោល ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលស្ទឹងមានជ័យទី១ ដើម្បីឱ្យសមត្ថកិច្ចជួយតាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕ ដោយ៖ សាម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ហេតុផលតែមួយគត់ ដែលយើងរមែងរងគ្រោះ ត្រូវគេកេងចំណេញយកប្រយោជន៍ព្រោះតែ «ទុកចិត្តពេក»
ឧត្ដមេសនីយ៍អាមេរិក ព្រមានពីពេលវេលាកាន់តែខោចសម្រាប់អ៊ុយក្រែន ព្រោះគ្មានជំនួយពីអាមេរិក
សហរដ្ឋអាមេរិក បញ្ជូនគ្រាប់បែក និងយន្តហោះចម្បាំងតម្លៃរាប់ពាន់លានដុល្លារទៅកាន់អ៊ីស្រាអែល
មនុស្សស្រី ៤ ប្រភេទនេះហើយ ដែលធ្វើឱ្យមនុស្សប្រុសហ៊ានក្បត់ប្រពន្ធ ឬសង្សារ ដើម្បីពួកនាង
យោបល់ទាំងអស់ (0)