
TNAOT News
· 2020-04-06
ខ្លាចអាមេរិកស្ទាក់ទិញម៉ាស់តាមផ្លូវ អាល្លឺម៉ង់បញ្ជូនយន្ដហោះយោធាទៅដឹកផ្ទាល់
#COVID-19# #យន្ដហោះយោធា# #អាល្លឺម៉ង់# #ម៉ាស់# #សង្គម# #យោធា# #ព័ត៌មានសង្គម#
615
រដ្ឋាភិបាលទីក្រុងប៊ែរឡាំង បានស្នើដល់កម្លាំងទាហានអាល្លឺម៉ង់ បញ្ជូនយន្តហោះដឹកជញ្ជូនយោធាទៅដឹកម៉ាស់ និងបរិក្ខារពេទ្យ ក្រោយពេលម៉ាស់ជាង២សែន ត្រូវបានអាមេរិកស្ទាក់ទិញ នៅតាមផ្លូវក្នុងតម្លៃខ្ពស់ ជាង៣ដង ហើយឲ្យលុយនៅនឹងមុខ ដោយមិនចាំបាច់ត្រួតពិនិត្យទំនិញអ្វីឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ថា កម្លាំងទាហាននឹងទៅដឹកម៉ាស់តែម្តង ចៀសវាងហេតុការណ៍អាក្រក់ណាមួយកើតឡើង។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោកAndreas Geisel បានថ្កោលទោសយ៉ាងខ្លាំងដល់អាមេរិក ដែលបានស្ទាក់ទិញម៉ាស់ 3M បម្រុងនាំពីចិនទៅកាន់អាល្លឺម៉ង់។ កន្លងមក ក៏មានករណីស្ទាក់ទិញម៉ាស់មួយយន្តហោះ ដឹកពីចិន ឆ្ពោះទៅកាន់ប្រទេសបារាំងដោយសង់លុយនៅនឹងកន្លែងតែម្តង។
ចាប់តាំងពីផ្ទុះកូវីដ-១៩នោះមក កម្លាំងទាហានអាល្លឺម៉ង់បានជួយដឹកជញ្ជូនបរិក្ខារពេទ្យ យកទៅចែកចាយ នៅទូទាំងប្រទេស ប៉ុន្តែអាល្លឺម៉ង់មិនដែលបញ្ជូនយន្តហោះទៅដឹកពីក្រៅប្រទេសនោះឡើយ។ ប៉ុន្ដែនៅពេលនេះ រដ្ឋាភិបាលបានស្នើឲ្យទៅដឹកនៅក្រៅប្រទេស បញ្ចៀសការដណ្តើមទំនិញដូចមុន។
សង្គ្រាមដណ្តើមម៉ាស់ការពារកូវីដ-១៩ ធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ ហើយបច្ចុប្បន្នអាល្លឺម៉ង់ មានអ្នកឆ្លងកូវីដ១៩ ជាង៩៥ពាន់នាក់ ស្លាប់ ជិត១៥០០ ៕ ប្រែសម្រួលដោយ៖MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពណ៌នាំលាភសំណាងសម្រាប់ថ្ងៃកំណើតទាំង ៧ ក្នុងរយៈពេល ៥ ខែចុងក្រោយមុនដាច់ឆ្នាំនេះ

ទោះទំនាក់ទំនងជាមួយបងប្អូនរបស់អ្នកល្អប៉ុណ្ណាក៏ដោយ កុំបញ្ចេញរឿងទាំង ៣ នេះដោយបំពាន

ទីក្រុង Nanning ត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនយ៉ាងសប្បាយរីករាយ

អ្នកបុរាណវិទូ ប៊ុលហ្គារី រកឃើញរូបសំណាក់ បុរាណធ្វើអំពីថ្មម៉ាប មានកម្ពស់ ២ ម៉ែត្រ ក្នុងលូរ៉ូម៉ាំងបុរាណ

យោបល់ទាំងអស់ (0)