បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-06

ឈ្លោះគ្នាជាមួយប្រពន្ធ មិនដឹងអន់ចិត្តខ្លួនឯងឬយ៉ាងណា ក៏សម្រេចចិត្តចង.កនៅក្នុងបន្ទប់ជួល

#ប្រពន្ធ# #ឈ្លោះគ្នា# #សង្គម# #ព័ត៌មានសង្គម# #អន់ចិត្ត# #សម្លាប់ខ្លួន#

2128

នៅវេលាម៉ោង ០៨និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នេះមានករណីជម្លោះនៅក្នុងក្រុមគ្រួសាររហូតឈានដល់មានអ្នកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុបុរសជាប្តីបានវាយទាត់ធាក់ប្រពន្ធរហូតដល់ទ្រាំលែងបានក៏ត្រូវប្រពន្ធចុះចោល ខណៈពេលនោះបុរសជាប្តីបានទូរសព្ទហៅឱ្យត្រឡប់មកវិញ ប៉ុន្តែប្រពន្ធមិនមកក៏សម្រេចចិត្តចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលតែម្តង។

ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ទឹម ជឿន អាយុ ៣៨ឆ្នាំ ត្រូវជាប្តី មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុ មានស្រុកកំណើតនៅភូមិរូង ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យដល់ទីតាំងកើតហេតុ និងបានធ្វើកោលស្យវិច័យឃើញថា សាកសពពិតជាស្លាប់ដោយការចង.កពិតប្រាកដមែន ទើបប្រគល់សាកសពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

DiiMa

· 2020-04-06

wow

  • 1
ទៅកាន់