
TNAOT News
· 2020-04-07
អាមេរិកត្រៀមសាកល្បងវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ លើកទី២
#COVID-19# #អាមេរិក# #សង្គម# #សាកល្បង# #ព័ត៌មានសង្គម# #វ៉ាក់សាំង#
768
សកម្មភាពស្រាវជ្រាវ គឺជាជំហានដំបូងដើម្បីវាយតម្លៃ ថាតើវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ មានសុវត្ថិភាពដែរឬទេ ដើម្បីបន្តសាកល្បងឲ្យទូលំទូលាយជាងនេះ។
សារព័ត៌មានស៊ីនហួ បានផ្សាយនៅថ្ងៃទី៧ ខែមេសា ថា ក្រុមហ៊ុនទីពីររបស់អាមេរិក នៅថ្ងៃទី៧ ខែមេសា នេះ បានត្រៀមសាកល្បងវ៉ាក់សាំង ដើម្បីត្រួពិនិត្យពីសុវត្ថិភាព និងការប្រឆាំងកូវីដ-១៩។ ក្រុមហ៊ុនផលិតឱសថ Inovio Pharmaceuticals បានប្រកាសថា នាយកដ្ឋានគ្រប់គ្រងស្បៀងអាហារ និងឱសថអាមេរិក FDA បានអនុញ្ញាតឲ្យស្រាវជ្រាវថ្មី សម្រាប់វ៉ាក់សាំងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ នៅពេលនេះ ក្រុមហ៊ុនបានត្រៀមសាកល្បងទៅលើមនុស្ស មានសុខភាពល្អ នៅក្នុងសប្តាហ៍នេះតែម្តង់ ដើម្បីត្រួតពិនិត្យពីកម្រិតសុវត្ថិភាព។
បើតាមការប្រកាសរបស់ក្រុមហ៊ុនឱសថ Inovio Pharmaceuticals បានឲ្យដឹងថា ការសាកល្បងលើកទីមួយ មានក្រុមយុវជនស្ម័គ្រចិត្ត មានកម្លាំងមាំមួន នៅទីក្រុងចំនួនពីរ គឺPhiladelphia និង Kansas។ ក្រោយការសាកល្បងលើកទីមួយបានជោគជ័យ និងមានការសាកល្បងយ៉ាងទូលំទូលាយជាងនេះ ពីសមត្ថភាពទប់ស្កាត់ឆ្លងវីរុស នៃវ៉ាក់សាំងនេះ។
បើទោះជាសាកល្បងទទួលបានជោគជ័យទាំងស្រុងក៏ដោយ ក៏ត្រូវចំណាយពេលដល់ទៅមួយឆ្នាំ ទើបអាចប្រើប្រាស់ជាផ្លូវការ នៅទូទាំងពិភពលោកបាន។ បច្ចុប្បន្ន អាមេរិកមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង៣៦៦ពាន់នាក់ ស្លាប់ជាង១ម៉ឺននាក់ និងជាសះស្បើយជិត២ម៉ឺននាក់ ៕ ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)