
TNAOT News
· 2020-04-07
ពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវផ្អាកទូទាំងប្រទេស តម្រូវឲ្យពលរដ្ឋទាំងអស់ធ្វើការដូចធម្មតា
#ហ៊ុន សែន# #ចូលឆ្នាំខ្មែរ# #វិធីទប់ស្កាត់# #វីរុស Covid-19# #សង្គម# #ព័ត៌មានសង្គម#
11025
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារ៍ សប្តាហ៍នេះ បានសម្រេចវិធានការបន្ទាន់មួយដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នៅទូទាំងប្រទេស ដោយសម្រេចផ្អាកការឈប់សម្រាកសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ និងតម្រូវឲ្យទាំងមន្រ្តីរាជការ កម្មករ-កម្មការិនី និងបុគ្គលិកក្រុមហ៊ុនទូទាំងប្រទេស បន្តធ្វើការដូចធម្មតា។
ការសម្រេចដាក់ចេញវិធានការថ្មីនេះ ត្រូវសម្តេចតេជោ ហ៊ុន សែន ប្រកាសកាសជាផ្លូវការ់ដោយចាត់ទុកជាការសម្រេចចិត្តពិបាកបំផុតមួយ ប៉ុន្តែទាមទារការការសម្រេចចិត្តឲ្យខានតែបាន ដោយតម្រូវឲ្យលើកថ្ងៃឈប់សម្រាក និងសងមកវិញរយៈពេល ៥ថ្ងៃ ក្រោយស្ថានភាពកូវីដ ១៩ ស្ងប់ស្ងាត់។
សម្តេចអះអាងថា ការសម្រេចចិត្តនេះដែរ ដោយសារមើលឃើញស្ថានភាពពលរដ្ឋភាគច្រើន ចាប់ផ្តើមព្រងើយកន្តើយជាមួយការឆ្លងវីរុសកូវីដ ១៩ ជាដើម ដោយសំអាងលើករណីឆ្លងតិច និងជាសះស្បើយជាបន្តបន្ទាប់ នាំឲ្យពលរដ្ឋមើលងាយស្ថានការណ៍។
យ៉ាងណា សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ដែរថា ពលរដ្ឋទាំងអស់ នៅតែអាចសែនព្រេន ទទួលទេវតាឆ្នាំថ្មី តាមទំនៀមទម្លាប់ នៅផ្ទះរៀងៗខ្លួន ដោយស្ថានីយ៍ទូរទស្សន៍ នឹងមានផ្សាយពីការទទួលទេវតាឆ្នាំថ្មីដូចធម្មតា។
សម្តេចបញ្ជាក់ទៀតថា ការផ្អាកនេះ គឺជារឿងចាំបាច់ ហើយកន្លែងដែលមានសុវត្ថិភាពបំផុត គឺនៅផ្ទះរបស់យើង កន្លែងធ្វើការ មិនមែនកន្លែងដើរលេងកម្សាន្តតាមបណ្តាខេត្ត អំឡុងពេលឈប់សម្រាកនោះឡើយ ព្រោះការចល័តទៅកាន់តំបន់ផ្សេងៗ នាំឲ្យហានិភ័យឆ្លងរាតត្បាតទូទាំងប្រទេសកាន់តែខ្ពស់៕ ដោយ៖ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អត្ថប្រយោជន៍ទាំង ៨ របស់សាច់ជូរស ដែលមនុស្សតិចណាស់បានដឹង

កាលពីថ្ងៃទី ១១ ខែកុម្ភៈ ក្រុមកីឡារបស់ចិនដណ្តើមបានមេដាយមាស ៦ ប្រាក់ ៥ និងសំរឹទ្ធ ៥ ចំនួនមេដាយសរុបឡើងដល់ ៧០ បងើ្កតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

៦កន្លែងដែលអ្នកមិនគួររំលងពេលបានទៅលេងខេត្តបាត់ដំបងប្រចាំឆ្នាំ២០២៤

ស្ត្រី «អភ័ព្ទ» ដែលច្រើនតែនិយាយពាក្យ៣ប្រយោគនេះ ជីវិតគឺមិនអាចប្រសើរឡើងទេ

យោបល់ទាំងអស់ (0)