បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-07

ក្រសួងចេញសេចក្តីជូនដំណឹងលម្អិត រឿង​ត្រូវបន្តធ្វើការថ្ងៃចូលឆ្នាំខ្មែរ

#ក្រសួងការងារ# #សេចក្តីជូនដំណឹង# #ចូលឆ្នាំខ្មែរ# #សង្គម# #វីរុស COVID-19# #ព័ត៌មានសង្គម#

7316

ភ្នំពេញ៖ ក្រោយ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ចេញ​ការ​សម្រេច​បន្ទាន់​មួយ ពាក់​ព័ន្ធ​នឹង​ការ​ផ្អាក​ការ​ឈប់​សម្រាក​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាងមុខ​នេះ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ក៏​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ភ្លាមៗ ទាក់​ទង​ការ​សម្រេច​របស់​ប្រមុខ​រដ្ឋភិបាល​ដូច​គ្នា។

ក្នុង​សេចក្តី​ជូន​ដំណឹង ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃអង្គារ៍ ទី៧ ខែមេសា ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​សម្រេច​ឲ្យ​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង​បងប្អូន​កម្មករ-កម្មការិនី បន្ត​ធ្វើ​ការ​ដូច​ធម្មតា អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ (ថ្ងៃទី១៣-១៦) ដោយ​ថ្ងៃ​ឈប់​នឹង​សង​ជូន​វិញ​រយៈ​ពេល ៥​ថ្ងៃ នៅ​ពេល​ស្ថានភាព​ជំងឺ​កូវីដ ១៩ ស្ងប់​ស្ងាត់។

ទោះ​ជា​យ៉ាងណា ក្រសួង មិន​ទាន់​បាន​ចេញ​កាល​បរិច្ឆេត​ជាក់​លាក់ ពី​ថ្ងៃ​ឈប់​សម្រាក​សង ដែល​មាន​រយៈ​ពេល ៥​ថ្ងៃ នៅឡើយ​ទេ ដោយ​អះអាង​នឹង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ។

ក្នុង​ខ្លឹម​សារ​សេចក្តី​ជូន​ដំណឹង​នេះ​ដែរ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ អំពាវ​នាវ​ឲ្យ​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង​បងប្អូន​កម្មករ-កម្មការិនី អនុវត្ត​ទៅ​តាម​សេចក្តី​ជូន​ដំណឹង​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៕ ដោយ៖ ឆ្នោត

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (8)

មិត្ត629010132

· 2020-04-07

នៅភ្នុំពេញក៍បានដែរ

ViChet Nuth

· 2020-04-07

ចង់សម្រាកអត់ខ្វល់

មិត្ត790470059

· 2020-04-07

មិនបានទៅស្រុកទេ😭😭😭

Sampiseth

· 2020-04-07

អរគុណចំណាត់ការ ការពារការរីករាលដាល់នៃជំងឺ ខូវិត១៩ នៅថ្ងៃក៍គេមិនធ្វើពីអីដែរ ព្រោះការជួបជុំអាចនឹងបង្ករជំងឹនឹងបានងាយ

មិត្តMeng dalin

· 2020-04-07

ចប់

ឆ្លៀត

· 2020-04-07

Nothing to say

dsp12

· 2020-04-07

បន្តការងារទៀតយើង

សុ ជាតិ៚

· 2020-04-07

ទៅស្រុកលេងជួបជុំក៏លែងបានហើយ ខានទៅយូរហើយ🤧

  • 1
ទៅកាន់

ការណែនាំពិសេស