បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-07

ចិន-រុស្ស៊ី បិទព្រំដែនគោក-ទឹក ក្រោយរកឃើញ​ COVID-19​​ ឆ្លងកាត់​​៥៩ករណី

#COVID-19# #បិទព្រំដែន# #រុស្ស៊ី# #សុខភាព# #Vladivostok# #ជំងឺ#

6724

តាមការចេញផ្សាយរបស់ប្រភព AP នៅថ្ងៃទី​៧ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា ចិន និងរុស្ស៊ី បាននិងកំពុងបិទព្រំដែនគោក និង​កំពង់ផែ​​​របស់ពួកគេ​នៅជិតទីក្រុង Vladivostok បន្ទាប់ពី​វីរុស COVOD-19 ឆ្លងកាត់​តាមប្រជាជនចិន​ដែលវិលត្រឡប់ពីរុស្ស៊ី​​នោះ រកឃើញវិជ្ជមានចំនួន​៥៩ករណី ។ 

ស្ថានអគ្គកុងស៊ុល​ចិន​ប្រចាំនៅទីក្រុង Vladivostok បានចេញកំណត់ហេតុណែនាំ​ឲ្យដឹងថា ចាប់ផ្តើមពីថ្ងៃទី​៧ ខែមេសា ឆ្នាំ២០២០​ ពលរដ្ឋចិន​ទាំងអស់​ដែល​មកដល់ព្រំដែន​​ក្នុងតំបន់ តាមជើងហោះហើរ​ក្នុងស្រុក និង​ក្រៅប្រទេស​​ជាមួយរុស្ស៊ីក្តី ត្រូវតម្រូវ​ឲ្យស្ថិតនៅដាច់ដោយឡែក​រយៈពេល​១៤ថ្ងៃ​សិន មុនពេលអនុញ្ញាត​ឲ្យចូលទៅក្នុងប្រទេស ។ 

សេចក្តីណែនាំនេះ​បន្តទៀតថា ទាល់តែអ្នកទាំងឡាយ​ណានោះ​មានលិខិតពិសេស ទើបអនុញ្ញាត​ឲ្យធ្វើដំណើរ​នៅខាងភាគី​រុស្ស៊ី ក្នុងតំបន់ព្រំដែន ។ គេនៅមិនច្បាស់​នៅឡើយថា តើ​អ្នកដែលមានលិខិតអនុញ្ញាតពិសេស​នោះ ​អាចឆ្លងកាត់ចូល​ទៅកាន់ទឹកដីចិន​ដែរឬយ៉ាងណានៅឡើយទេ ។  

លិខិតណែនាំ​បន្តថា រាល់​ផ្ទះសំណាក់, ទីតាំង​គិលានុបដ្ឋាក​ នៅខាង​ភាគី​រុស្ស៊ី​ទាំងអស់​តាមបន្ទាត់ព្រំដែន​​ មិនបើកបម្រើជូន​ដល់អ្នកមកពីខាងក្រៅនោះឡើយ ​រហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ។ ដូច្នេះ​ ស្ថានអគ្គកុងស៊ុល​សូមអំពាវនាវ​ដ៏ទទូច​ និងរំលឹក​ដល់ប្រជាជនចិន​ទាំងអស់ ​មេត្តាជ្រាបជាព័ត៌មាន និងពិចារណា​​ចំពោះស្ថានការខាងលើនេះ ហើយមិនត្រូវ​ស្វះស្វែងរកការវិលត្រឡប់​ទៅកាន់ប្រទេសចិន​តាមរយៈ​ការឆ្លងកាត់​ព្រំដែននេះទេ ។

គួរបញ្ជាក់ថា នៅក្នុងប្រទេសរុស្ស៊ី វីរុស COVID-19 ឆ្លង​លើមនុស្សសរុប ៧ ៤៩៧នាក់ ក្នុងនោះបាត់បង់ជីវិត៥៨នាក់ និង​៤៩៤នាក់​បានជាសះស្បើយ​វិញផងដែរ គិតត្រឹមថ្ងៃទី៧ ខែមេសា​ ឆ្នាំ២០២០ ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (8)

Salangblank2020

· 2020-04-15

មកមក

Kheoun Sokhom

· 2020-04-13

Come

IDBory

· 2020-04-08

wow

ឈីលីនឹងsomalita

· 2020-04-07

彡ⓉⒺⒶⓂ༆ⒿⓄⓀⒺⓇツ

ID10223000

· 2020-04-07

corona🙏🙏🙏😭😭

Md

· 2020-04-07

ចិនការពារខាងក្នុងបានសម្រេច

Avinash

· 2020-04-07

មកដល់ពេលនេះ ចិនទប់ស្កាត់ពីខាងក្រៅវិញហើយ

Champey

· 2020-04-07

ត្រូវតែ​ការពារមុន ទើបបាន

  • 1
ទៅកាន់