បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-08

ពីរនាក់ប្ដីប្រពន្ធ បានឆ្លងជំងឺកូវីដ១៩ ពីជនជាតិចិន

#COVID-19# #ជំងឺឆ្លង# #ក្រសួងសុខាភិបាល# #សុខភាព# #ជំងឺ#

11211

ភ្នំពេញ៖ ករណីឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ២នាក់ និងជាសះស្បើយថ្មីមានចំនួន ៥នាក់ ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។

ករណីឆ្លងថ្មីចំនួន ២នាក់នេះ គឺជាការឆ្លងពីប្ដីទៅប្រពន្ធ។ ដោយបុរសជនជាតិខ្មែរជាប្ដី អាយុ ៤៧ឆ្នាំ បានឆ្លងពីជនជាតិចិន ជាមិត្តភក្តិ ដែលមកកម្ពុជា នាថ្ងៃទី២០ ខែមីនា រួចបានត្រឡប់ទៅប្រទេសចិនវិញ ហើយបានរកឃើញមានផ្ទុកកូវីដ១៩ ។ ចំណែកឯភរិយាបុរសខាងលើ អាយុ ៤៥ឆ្នាំ បានឆ្លងពីប្ដី ហើយអ្នកទាំងពីកំពុងដាក់សម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែក្រោម។

ចំណែកឯអ្នកជាសះស្បើយថ្មីទាំង ៥នាក់ រួមមាន៖ ២នាក់ជាជនជាតិបារាំង នៅក្នុងខេត្តព្រះសីហនុ និង ៣នាក់ទៀតជាជនជាខ្មែរ នៅរាជធានីភ្នំពេញ ។

គិតមកត្រឹមព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជា បានរកឃើញករណីឆ្លងសរុបចំនួន ១១៧នាក់ហើយ ក្នុងនោះជាសះស្បើយពីមេរោគកូវីដ១៩ មានចំនួន ៦៣នាក់៕ ដោយ៖ តារា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស