បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-09

បើមិនចង់ប្រឈមផ្លូវច្បាប់ អ្នកសារព័ត៌មានទាំងអស់ ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈខ្លួន

#អ្នកសារព័ត៌មាន# #ក្រសួងព័ត៌មាន# #សង្គម# #វិជ្ជាជីវៈ# #នយោបាយជាតិ#

4678

ភ្នំពេញ៖ ដើម្បីកុំឱ្យប្រឈមផ្លូវច្បាប់ សម្រាប់អ្នកព័ត៌មាន ក្រសួងព័ត៌មាន នឹងធ្វើការបណ្ដុះបណ្ដាលពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ក្នុងគោលបំណងធានាគុណភាពដល់ការផ្សព្វផ្សាយព័ត៌មានទៅកាន់សាធារណជនកាន់តែមានភាពច្បាស់លាស់ និងឆាប់រហ័ស។ នេះបើយោងតាមលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងក្នុងសន្និសិទសារព័ត៌មាន នាព្រឹកមិញនេះ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ក្រសួងព័ត៌មាន នឹងរៀបចំវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានលើជំនាញ ផ្លូវច្បាប់ រដ្ឋបាល និងជំនាញគ្រប់គ្រងជាដើម ដើម្បីលើកម្ពស់សមត្ថភាពរបស់ពួកគេឱ្យកាន់តែមានជំនាញវិជ្ជាជីវៈពិតប្រាដក។

លោក មាស សុភ័ណ្ឌ បន្ថែមថា ការបង្កើនការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាននេះ ដើម្បីឱ្យអ្នកសារព័ត៌មានចៀសវាងបានបំពានសិទ្ធអ្នកដទៃ និងបំភ្លៃការពិត ។ ជាពិសេសចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលបង្កឱ្យមានការបំពុលសង្គម ។ ហើយលោកក៏បានអំពាវនាវ ដល់សមាគម និងអង្គភាពសារព័ត៌មាននានា ឱ្យបន្ដចូលរួមបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ដើម្បីពង្រឹងនូវគុណភាពព័ត៌មានរបស់អង្គភាពនីមួយៗ៕ ដោយ៖ តារា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (18)

មិត្ត66082067

· 2020-04-09

ត្រូវណាស់ខ្ញុំគាំទ្រ

SamNoeun

· 2020-04-09

គាំទ្រ

Rathana

· 2020-04-09

good

Nov

· 2020-04-09

អប់រំគ្នាផង

Do

· 2020-04-09

ល្អហើយ

Sreynit

· 2020-04-09

សង្ឃឹមថា លេងមានព័ត៌មានបំផុតសង្គមទៅ

Chaya

· 2020-04-09

អប់រំអ្នកព័ត៌មានផង

Chhay Hong

· 2020-04-09

ដុសក្អែលម្ដងទៅ

SOR

· 2020-04-09

រាល់ថ្ងៃបំពុលពេក

Sathea

· 2020-04-09

ធ្វើចឹងបានលែងមានការបំពុលសង្គម

Kimseang

· 2020-04-09

បណ្ដុះបណ្ដាលគ្នាផង កុំឱ្យភ្លាវពេក

Kolthida

· 2020-04-09

គាំទ្រ

Pisey

· 2020-04-09

ល្អ

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

Luk

· 2020-04-09

គួរតែរៀន

Chhean

· 2020-04-09

គួរតែរៀនឱ្យបានច្រើន

  • 1
  • 2
ទៅកាន់

ការណែនាំពិសេស