បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-09

អាល្លឺម៉ង់ ប្រកាសទទួលជនភៀសខ្លួនវ័យជំទង់៥០០នាក់ នៅសប្តាហ៍ក្រោយ

#COVID-19# #ជនភៀសខ្លួន# #អាល្លឺម៉ង់# #អឺរ៉ុប# #សង្គម# #ព័ត៌មានសង្គម#

556

ក្រោយពេលវីរុសកូវីដ-១៩​ រាតត្បាតពាសពេញភពផែនដីនោះមក ក្រុមជនភៀសខ្លួនដែលបម្រុងចូលទៅកាន់ទ្វីបអឺរ៉ុប ក៏មានឱកាសកាន់តែច្រើនឡើង ជាពិសេស យុវជន​កំពុងតែពេញកម្លាំងពលកម្ម។ ប៉ុន្ដែរហូតមក​ដល់ពេលនេះ កូវីដ-១៩បានសម្លាប់ពលរដ្ឋ​អឺរ៉ុប អស់ជាច្រើនម៉ឺននាក់ ក៏ដូចជា ប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចអឺរ៉ុប។ ដូច្នេះអឺរ៉ុបចាំបាច់ ពិតជាត្រូវការកម្លាំងថ្មី ដើម្បីបម្រើការងារ នៅក្នុងវិស័យ​ឧស្សាហកម្មរបស់ខ្លួន និងស្តារសេដ្ឋកិច្ចឡើងវិញ។

អាល្លឺម៉ងបានសម្រេច​ឲ្យជនភៀសខ្លួនជាយុវជន ដែលមិនមានសាច់ញាតិ​ ចំនួន៥០០នាក់ ចូលទៅរស់នៅលើទឹកដីអាល្លឺម៉ង់ ដោយស្របច្បាប់ ។ ជាមួយគ្នានេះដែរ ​អាល្លឺម៉ង ក៏បាន អំពាវនាវដល់បណ្តាប្រទេសនានា​នៅលើទ្វីបអឺរ៉ុប សូមទទួលយកជនភៀសទាំងនោះ។

ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយនឹងបណ្តាញទូរទស្សន៍អាល្លឺម៉ង់RTL/ntv លោករដ្ឋមន្ត្រីក្រសួងការបរទេស Heiko Maas បានបញ្ជាក់ថា ​ទីក្រុងប៊ែរឡាំង បានស្នើដល់ប្រទេសក្រិក និងឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន​ថា ​អាល្លឺម៉ង់ចង់បានកុមារ និងមនុស្សវ័យជំទង់ ប្រមាណ​៥០០នាក់ឲ្យមករស់នៅលើទឹកដីអាល្លឺម៉ង់​។

បច្ចុប្បន្ន នៅមានជនភៀសខ្លួនជាច្រើននាក់ទៀត កំពុងរស់នៅក្នុងជំរំជនភៀសខ្លួន នៃប្រទេសក្រិក កំពុងរង់ចាំបណ្ដាប្រទេសជាសមាជិកអឺរ៉ុប ទទួលយក។ ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា​ ក្រុម​ជនភៀសខ្លួន​វ័យក្មេង​ នឹងមានឱកាសខ្ពស់ ទទួលបានសិទ្ធិរស់នៅស្របច្បប់ នៅក្នុងប្រទេសតំបន់អឺរ៉ុប ​ដោយសារតែអឺរ៉ុប បានបាត់បង់ធនធានជាច្រើន ដោយសារកូវីដ-១៩។ ពលរដ្ឋ​រាប់ម៉ឺននាក់ នៅអឺរ៉ុប បានស្លាប់ដោយសារកូវីដ១៩ ដូច្នេះជនភៀសខ្លួនអាចនឹងត្រូវបំពេញកន្លែងខ្វះចន្លោះទាំងនោះបាន៕ ប្រែសម្រួលដោយ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស