
TNAOT News
· 2020-04-09
រថយន្តបែនដឹកដី បើកបុកមួយទំហឹងទៅលើប្តីប្រពន្ធដែលជិះម៉ូតូឌុបគ្នា
#ប្រពន្ធ# #រថយន្ត# #សង្គម# #តារាខ្មែរ# #ម៉ូតូ#
5943
នៅវេលាម៉ោង ១២និង១០នាទីរសៀល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តបែនដឹកដី បុកជាមួយម៉ូតូបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួស នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានរថយន្តបែនដឹកដីមិនស្គាល់ម៉ាកមួយគ្រឿង ពណ៌ត្រេអ៊ី មិនចាំស្លាកលេខ បើកបរក្នុងទិសដៅស្របគ្នាពីកើតទៅលិច ក៏បានបើកបុកម៉ូតូដែលនៅខាងមុខម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ មណ្ឌលគិរី 1A-0110 បណ្តាលឱ្យអ្នកបើកបរម៉ូតូជាប្តីបោកក្បាលផ្ទប់ទៅនឹងជញ្ជាំងចិញ្ចើមផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកស្ត្រីជាប្រពន្ធរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ជនរងគ្រោះជាប្តីដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ព្រុំ ភាស អាយុ ៣៤ឆ្នាំ ចំណែកប្រពន្ធឈ្មោះ មួង សុខឡៃ អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិវាល ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
ដោយឡែករថយន្តបង្កហេតុខាងលើបានបើករត់គេចបាត់ស្រមោល ខណៈសមត្ថកិច្ចមូលដ្ឋានបានមកដល់ធ្វើការវាស់វែង និងយកម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន រីឯសាកសពត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ហេតុអ្វី ឱ្យតែពេលផឹកត្រូវជល់កែវសិន? តស់! មកដឹងអត្ថន័យលម្អិតទាំងអស់គ្នា

រដ្ឋាភិបាលកម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

វាសនាចារមកល្អណាស់! ម្ចាស់ស្រីឆ្នាំទាំង ៤ នេះ ពូកែជ្រើសរើសដៃគូជីវិត ច្រើនតែបានស្វាមីល្អ ជីវិតគូមានក្ដីសុខ សុភមង្គល

មនុស្សដែលនិយាយពាក្យទាំង៣នេះជាញឹកញាប់ មិនគួរសេពគប់ជាមួយទេ បើអាចត្រូវកាត់ផ្តាច់ទំនាក់ទំនងចោល

យោបល់ទាំងអស់ (0)