បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-09

ប្រជាជនកម្ពុជា សម្រុកចាកចេញពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានា ខណៈការបិទផ្លូវនឹងធ្វើឡើងនៅយប់នេះ

#ការធ្វើដំណើរ# #ប្រជាជនកម្ពុជា# #ចាកចេញ# #សង្គម# #សេដ្ឋកិច្ចជាតិ#

7583

នារាត្រីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នេះក្រោយមានសេចក្តីប្រកាសពីរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការបិទផ្លូវដើម្បីបង្ការការធ្វើដំណើរនៅក្នុងប្រទេសនោះ ប្រជាពលរដ្ឋនៅក្នុងក្រុងជាច្រើនបានសម្រេចចិត្តចាកចេញយ៉ាងតក់ក្រហល់ទាំងយប់។

បើទោះបីជាខណៈពេលនេះមេឃកំពុងតែបង្អុរភ្លៀងយ៉ាងណាក្តី ក៏មិនអាចយកឈ្នះចំណង់នៃការចង់ចាករបស់ប្រជាជនកម្ពុជា ដើម្បីធ្វើដំណើរទៅលេងស្រុកកំណើតបាននោះដែរ។


គួរបញ្ជាក់បន្ថែមផងដែរថា រាជរដ្ឋាភិបាលសម្រេចបិទការធ្វើដំណើរក្នុងផ្ទៃប្រទេសចាប់ពីយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២៤និង០០នាទី រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២៤និង០០នាទី៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (4)

មិត្ត73223369

· 2020-04-10

ឃាត់មិនស្ងាប់ទេ ចាំមើលតែមានបញ្ហាកើតឡើង មិនត្រឹមតែពិបាកខ្លួនឯងទេពិបាកដល់គេទៀត

USER_61523293

· 2020-04-09

ទទួលស្គាល់ថាបងប្អូននឹកពុកម៉ែបងប្អូនតែពេលនេះប្រទេសទាំងអស់កំពុងតែរាត្បាតនៃមេរោគដ៏កាចសាហាវសូមកុំទៅបានទេឆ្នាំនេះ😥😥😥

មិត្ត83790590

· 2020-04-09

ជូនពរបងប្អូនសំណាងល្អជៀសផុតពីជំងឺសាហាវនេះ

មិត្ត665527172

· 2020-04-09

សូមបងប្អូនសុវត្ថិភាព

  • 1
ទៅកាន់