
TNAOT News
· 2020-04-09
ការទទួលទានទឹកមួយកែវតាមពេលវេលាត្រឹមត្រូវក៏អាចប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ ១៩
#COVID-19# #ទឹក# #គន្លឹះថែទាំសុខភាព# #សុខភាព# #ទទួលទាន#
10234
ការទទួលទានទឹកឲ្យបានច្រើនក្នុងមួយថ្ងៃ នឹងផ្តល់នូវអត្ថប្រយោជន៍ដ៏មានតម្លៃជាច្រើនសម្រាប់រាងកាយ មិនតឹ្រមតែប៉ុណ្ណោះអ្នកជំនាញផ្នែកសុខភាពក៏បានបញ្ជាក់ថា ប្រសិនបើអ្នកទទួលទានទឹកតាមម៉ោង និងពេលវេលាត្រឹមត្រូវក៏អាចបង្កើនឲ្យរាងកាយមានភាពធន់ ដែលអាចប្រឆាំងនឹងជំងឺកូវីដ ១៩ផងដែរ។ ជាមធ្យមក្នុងមួយថ្ងៃរាងកាយត្រូវការទឹកប្រមាណ ១,៥ លីត្រ ពីអាហារ និងភេសជ្ជៈដើម្បីជំនួសជាតិទឹកដែលបាត់បង់។ ប្រសិនបើរាងកាយខ្វះជាតិទឹកត្រឹមតែ ២ ភាគរយយើងនឹងមានអារម្មណ៍ថានឿយហត់ជាមិនខាន នេះក៏ដោយសារតែធម្មជាតិរបស់រាងកាយបានកំណត់ ។
រូបតំណាង
យើងគួរបែងចែកពេលវេលា និងបរិមាណទឹកដែលត្រូវទទួលទានក្នុងមួយថ្ងៃឲ្យបានច្បាស់លាស់ដួចជាពេលព្រឹក - ថ្ងៃត្រង់ - រសៀល និងពេលល្ងាច។
- ម៉ោង ៦ - ៧ ព្រឹក
រូបតំណាង
ការទទួលទានទឹកនៅម៉ោងនេះជាពេលវេលាដែលអ្នកភ្ញាក់ពីគេង។ បន្ទាប់ពីគេងយូរម៉ោង រាងកាយក៏ចាប់ផ្តើមស្ងួតហើយនិងត្រូវការជាតិទឹកភ្លាមៗ។ ទឹកមួយកែវ គឺពិតជាមានអត្ថប្រយោជន៍សម្រាប់ដំណើរការរបស់សរីរាង្គ និងបណ្តេញជាតិពុលចេញពីរាងកាយ។ ប្រសិនជាអាចសូមបន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេជាមួយទឹកក្រូចឆ្មាពីរ-បីដំណក់ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់នៅក្នុងរាងកាយ។ អ្នកគួរតែកត់ចំណាំខ្លួនឯងត្រូវពិសាទឹកមុនពេលញ៉ាំអាហារនៅពេលព្រឹកប្រហែលកន្លះម៉ោង ដើម្បីកុំឱ្យប៉ះពាល់ដល់ចំណង់អាហារពេលព្រឹកផងដែរ។
- ម៉ោង ១២:៣០ ថ្ងៃត្រង់
រូបតំណាង
ការទទួលទានទឹកនៅពម៉ោងនេះជាពេលដែលអ្នកត្រូវពិសាទឹកបន្ទាប់ពីអាហារថ្ងៃត្រង់ យើងគួរគួប្បីពិសាទឹក ១ កែវដើម្បីជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារមានភាពប្រសើរឡើង ជម្រុញដល់ដំណើរការរំលាយអាហារឱ្យកាន់តែងាយស្រួល។ ក្រៅពីនេះក៏ជាពេលវេលាដែលរាងកាយបានបាត់បង់ជាតិទឹកច្រើននាពេលព្រឹក និងជាការចាំបាច់បំផុតដើម្បីផ្តល់សំណើមដល់ស្បែក។
- ម៉ោង ៧ - ៨ យប់
រូបតំណាង
ការទទួលទានទឹកនៅពេលនេះអាចជួយគ្រប់គ្រង និងបន្ថយសម្ពាធឈាមយ៉ាងមានប្រសិទ្ធភាព។ ប្រសិនបើអ្នកកំពុងសម្រកទម្ងន់ អាចទទួលទានមួយកែវ មុនពេលញុំាអាហារ ដើម្បីជួយឱ្យអ្នកញ៉ាំបានតិច និងអាចគាំទ្រដល់ការសម្រកទម្ងន់ឱ្យកាន់តែមានប្រសិទ្ធភាព។
- ម៉ោង ៩ - ១០ យប់
រូបតំណាង
ការទទួលទានទឹកនៅម៉ោងនេះនឹងជួយគាំទ្រដល់ដំណើរការនៃការបង្កើតកោសិកាឡើងវិញអំឡុងពេលកំពុងគេង។ ជាពិសេសវាក៏មានប្រសិទ្ធភាពក្នុងការការពារលើការឈាមកក និងល្អសម្រាប់ខួរក្បាលផងដែរ។ អ្នកគួរតែកត់ចំណាំមួយទៀតថាគួរតែទទួលទានទឹកប្រហែល ៣០ នាទីទៅ១ ម៉ោងមុនពេលចូលគេងដើម្បីចៀសវាងការគេងមិនលក់។
ពេលវេលាទាំងអស់នេះពិតជាត្រឹមត្រូវក្នុងការទទួលទានទឹកដ៏មានប្រសិទ្ធភាព និងមានអត្ថប្រយោជន៍ខ្ពស់សម្រាប់រាងកាយរបស់អ្នក មិនត្រឹមតែប៉ុណ្ណោះការទទួលទានទឹកមួយមុខនេះក៏អាចជួយឲ្យរាងកាយមានភាពធន់ដែលអាចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ថែមទៀតផង៕
ប្រែសម្រួលដោយ៖ Seyha
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (12)
Rous Saret
· 2020-05-08
ព័ត៌មានល្អ
មិត្ត349296830
· 2020-05-05
Good
វួចនា
· 2020-05-04
😀😀😀😀😍
មិត្ត583568763
· 2020-04-15
Hello
Leng Dany
· 2020-04-12
ល្អណាស់ចឹង
Dÿłâ Žîñ Îî
· 2020-04-11
ok
មិត្ត635186409
· 2020-04-11
ល្អណាស់ទឹក។
sopheanary
· 2020-04-11
ញុាំទឹកអោយបានច្រើនគឺពិតជាល្អណាស់សំរាប់សុខភាពរបស់យើងទាំងអស់គ្នា
មិត្ត750069184
· 2020-04-11
Good
ឆុន ដារ៉ា
· 2020-04-10
ញាំទឹកអោយបានច្រើនទាំងអស់គ្នា😊
មិត្ត391831643
· 2020-04-10
ទឹកមានសារះសំខាន់សម្រាប់មនុស្សយើង
Chhert Fc
· 2020-04-10
គេដូចយ៉ាងម៉េច
- 1
ទៅកាន់