បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-09

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីរៈ ជូនដំណឹងដល់ម្ចាស់ស្ថាប័ន និងបុគ្គលិក

#ស្ថាប័ន# #បុគ្គលិក# #ក្រសួងការងារ# #ដំណឹង# #កម្មករ# #សង្គម# #នយោបាយជាតិ#

9880

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពី ការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងការធ្វើការងារនៅក្នុងអំឡុងពេលដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដល់ម្ចាស់ ឬ នាយករោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមិនត្រូវបានកំណត់ឱ្យបិទសកម្មភាពអាជីវកម្ម កម្មករនិយោជិត និងបុគ្គលិក និងអ្នកបើកបរ ឬ ម្ចាស់មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក ដូចមានក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖

ក្រសួងមានសេចក្តីជឿជាក់ថា ម្ចាស់ ឬ នាយករោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមិនត្រូវបានកំណត់ឱ្យបិទសកម្មភាពអាជីវកម្ម កម្មករនិយោជិត និងបុគ្គលិក និងអ្នកបើកបរ ឬ ម្ចាស់មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកទាំងអស់នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស