
TNAOT News
· 2020-04-09
ផែនការគោលដៅមួយចំនួនដើម្បីទប់ស្កាត់ប្រជាពលរដ្ឋ និងកម្មករធ្វើដំណើរផ្លូវខេត្ត និងស្រុក
#ធ្វើដំណើរ# #ទប់ស្កាត់# #សង្គម# #គោលដៅ# #ផែនការ# #ប្រជាពលរដ្ឋ# #នយោបាយជាតិ#
10884
ក្រោយការសម្រេចរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ នោះឃើញថា នាយប់ចុងក្រោយនេះមានប្រជាជនកម្ពុជាយ៉ាងច្រើន សម្រេចចិត្តចាកចេញពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តនានាឱ្យមុនពេលកំណត់ត្រឹមវេលាម៉ោង ២៤និង០០នាទីយប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នេះ។
យ៉ាងណាមិញចំពោះផែនការគោលដៅទប់ស្កាត់ប្រជាពលរដ្ឋ និងកម្មករធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងពីស្រុកមួយទៅស្រុកមួយ រួមជាមួយការជួបជុំគ្នាផឹកស៊ីផ្ទុយពីបទបញ្ជា ក្រោយពេលកំណត់នឹងត្រូវធ្វើឡើងតាមផ្លូវសំខាន់ៗមួយចំនួនរួមមាន៖
១. គោលដៅ ព្រះនរាយ និងស្តុបព្រែកហូរ (ផ្លូវជាតិលេខ២ ផ្លូវ៦០ម៉ែត្រ)
២. គោលដៅ តាខ្មៅ ស្អាង និងកោះធំ ទាំងខាងលិច ខាងកើត និងកៀនស្វាយ
៣. គោលដៅ ផ្លូវជាតិលេខ១ ព្រំប្រទល់រាជធានីភ្នំពេញ និងកៀនស្វាយ, កៀនស្វាយ និងលើកដែក, លើកដែក និងព្រៃវែង
៤. គោលដៅ ផ្លូវជាតិលេខ៥ ព្រំប្រទល់រាជធានីភ្នំពេញ និងពញ្ញាឮ, ពញ្ញាឮ និងព្រំប្រទល់ខេត្តកំពង់ស្ពឺ
៥. គោលដៅ ផ្លូវជាតិលេខ៤ ព្រំប្រទល់រាជធានីភ្នំពេញ និងអង្គស្នួល, អង្គស្នួល និងព្រំប្រទល់ខេត្តកំពង់ស្ពឺ (ថ្នល់ទទឹង)
៦. គោលដៅ ផ្លូវជាតិលេខ២ និងលេខ៣ ព្រំប្រទល់រាជធានីភ្នំពេញ និងកណ្តាលស្ទឹង, កណ្តាលស្ទឹង និងព្រំប្រទល់ខេត្តតាកែវ
៧. គោលដៅ ផ្លូវជាតិលេខ៦អា ព្រំប្រទល់រាជធានីភ្នំពេញ និងមុខកំពូល, មុខកំពូល និងព្រំប្រទល់ខេត្តកំពង់ចាម, មុខកំពូល និងខ្សាច់កណ្តាល
៨. គោលដៅ ផ្លូវជាតិលេខ៨ ខ្សាច់កណ្តាល និងព្រំប្រទល់ខេត្តព្រៃវែង
៩. គោលដៅ អរិយក្សត្រ ស្វាយជ្រុំ និងល្វាឯម ជាមួយស្រុកខាងព្រៃវែង
១០. កម្លាំងត្រៀមអន្តរាគមន៍៕ ដោយ ៖ សុង យូ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ្នកស្ម័គ្រចិត្តកាកបាទក្រហមជួយសង្គ្រោះបន្ទាន់ចំពោះព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

កុំទាំង ៥ យ៉ាង បើអ្នកអាចធ្វើបាន ជីវិតអ្នកនឹងបានសុខសាន្ត រីករាយកាន់តែច្រើន

គ្រោះកើតព្រោះមាត់ ដោយសារតែការពោលពាក្យទាំង៥យ៉ាងនេះចេញទៅ

ស្ងៀមស្ងាត់ជារឿងល្អ! ក្នុងរឿងទាំង ៤ នេះមិនចាំបាច់អន្ទះអន្ទែង សោកសៅពេកទេ ខ្វល់ពេកមានតែទុក្ខ ដាក់សម្ពាធលើខ្លួនឯងតែប៉ុណ្ណោះ

យោបល់ទាំងអស់ (13)
ប៊ុនណា កូនខ្មែរ
· 2020-04-22
បង ញុមដូរលុយអត់បានចឹង
មិត្ត604901466
· 2020-04-10
tena love
Sela Akara
· 2020-04-10
បិតបានត្រូវបិត
ID77627221
· 2020-04-10
hi
12367984
· 2020-04-10
wow
អូន យូរី
· 2020-04-10
សុំមេដៃម្នាក់មួយមកបងៗចាំប្អូនសងវិញទាំងអស់គ្នា👏🏻👍👍🤟🏽
មិត្ត930989962
· 2020-04-10
បិទផ្លវហើយ
Darapo
· 2020-04-10
ការងារបិតហេីយលូវបិតផ្លូវទៀតអត់បានទៅលេងស្រុកឆ្នាំនេះ ដោយសារអាជំងឺ អាការាណូ យ៉ាប់ណាស់
មិត្ត22241656
· 2020-04-09
hi
ហន ឆុង
· 2020-04-09
ល្អបង
Chharat Konpa
· 2020-04-09
បិទខ្ទិ
Khath Savuth
· 2020-04-09
ចង់ទៅណាឆ្ងល់ដែរ
ID77085359
· 2020-04-09
បងប្អូនមានការលំបាកហេីយ
- 1
ទៅកាន់