
TNAOT News
· 2020-04-10
ក្នុង១ថ្ងៃ មនុស្សនៅលើពិភពលោក ឆ្លងកូវីដ១៩ជិត៩ម៉ឺន និងស្លាប់ជាង៧ពាន់នាក់
#ពិភពលោក# #COVID-19# #អ៊ីតាលី# #សង្គម# #អាមេរិក# #ព័ត៌មានសង្គម# #អេស្ប៉ាញ#
4596
បើគិតត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះ មានអ្នកឆ្លងថ្មី នៃកូវីដ១៩ នៅលើពិភពលោក មានចំនួន៨៦៦២៤នាក់ និងស្លាប់៧២៨១នាក់ ហើយជាសះស្បើយ ២៦៧០០នាក់។
ចាប់តាំងពីការផ្ទុះឡើង នៃវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណា ហៅកាត់ កូវីដ១៩ (CORONAVIRUS DISEASE 2109 = COVID-19 ) នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន នាអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់នឹងវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) វីរុសដ៏កាចសាហាវនេះកំពុងរាតត្បាតលើប្រទេស និងដែនដីចំនួន២០៩ នៅជុំវិញពិភពលោក។ ប៉ុន្ដែបើគិតត្រឹមវេលាខាងលើនេះ នៅលើពិភពលោក មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងដល់ ១ ៦០៣ ៧១៩នាក់ ក្នុងនោះស្លាប់ ៩៥៧២២នាក់ និងជាសះស្បើយ ៣៥៦៦៥៥នាក់។
មហាអំណាចលេខ១របស់ពិភពលោកទាំងសេដ្ឋកិច្ច និងយោធា បានក្លាយជាប្រទេសមានអ្នកឆ្លងច្រើនជាងគេបំផុត។ អាមេរិកមានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងដល់ ៤៦៨ ៥៦៦នាក់ ក្នុងនោះស្លាប់ ១៦ ៦៩១នាក់ និងជាសះស្បើយ ២៥៩២៨នាក់។
ដោយឡែកអេស្ប៉ាញ បានក្លាយជាប្រទេសមានអ្នកឆ្លងច្រើនលំដាប់លេខ២ នៅទូទាំងពិភពលោក ដោយមានអ្នកផ្ទុក ចំនួន ១៥៣ ២២២នាក់ ក្នុងនោះស្លាប់១៥ ៤៤៧នាក់ និងជាសះស្បើយ៥២១៦៥នាក់។ រីឯអ៊ីតាលី ជាប្រទេសមានអ្នកឆ្លងលំដាប់លេខ៣ នៅលើពិភពលោក ដោយមានអ្នកឆ្លង ចំនួន ១៤៣ ៦២៦នាក់ ក្នុងនោះស្លាប់ ចំនួន១៨ ២៧៩នាក់ និងជាសះស្បើយ ចំនួន២៨ ៤៧០នាក់។
ទោះជាយ៉ាងណា អ៊ីតាលី ក៏នៅតែជាប្រទេសមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ច្រើនជាងគេបំផុត នៅលើពិភពលោក។ ដោយឡែកទីក្រុងវូហាន ជាទីផ្ទុះឡើង នៃវីរុសដ៏កាចសាហាវនេះ ហើយត្រូវបិទទីក្រុង ទាំងមូលក្ដី តែរហូតមកដល់ពេលនេះ ត្រូវបានគ្រប់គ្រងទាំងស្រុង និងលុបចោលនូវច្បាប់បម្រាមគោចរនោះវិញហើយ។ ពលរដ្ឋនៅទីនោះ អាចធ្វើដំណើរទៅប្រកបអាជីវកម្មឡើងវិញជាធម្មតា៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (7)
Mok Borey
· 2020-04-10
wow
មិត្ត744175858
· 2020-04-10
big
មិត្ត24972571
· 2020-04-10
bjg
chamroeun thearath
· 2020-04-10
ចូលរួមការពារ ទាំងអស់គ្នា
Arun
· 2020-04-10
កូវីដ១៩ សម្លាប់មនុស្សច្រើនណាស់
Lanh
· 2020-04-10
បើឆ្លងកូវីដ១៩ ក្នុង១ថ្ងៃ ជាង៨ម៉ឺននាក់ និងស្លាប់ជាង៧ពាន់នាក់បែបនេះ មនុស្សមិនស្លាប់អស់ហើយទេ? ពិតជាសាហាវខ្លាំងណាស់ មេរោគចង្រៃនេះ
Bunroeun
· 2020-04-10
អ្នកស្លាប់បន្ដកើនឡើងរហូត ពិតជាគួរឲ្យព្រួយបារម្ភបំផុត
- 1
ទៅកាន់