បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-10

វីរុស COVID-19 រាតត្បាតនៅទីម័រខាងកើត រដ្ឋាភិបាលយល់ព្រមចំណាយ ២៥០លានដុល្លារ​ទប់ស្កាត់

#COVID-19# #ទីម័រខាងកើត# #សុខភាព# #ការរាតត្បាត# #ជំងឺ#

10038

រហូតមកដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ វីរុស​ COVID-19 ត្រូវបាន​កត់ត្រាថា បានឆ្លង​នៅក្នុងប្រទេស​ទីម័រខាងកើត​ចំនួន​២ករណីប៉ុណ្ណោះ ខណៈដែលរដ្ឋាភិបាល​បានយល់ព្រម​ចំណាយថវិកា​២៥០លានដុល្លារ​ ដើម្បីប្រយុទ្ធប្រឆាំង​វីរុស​រាតត្បាត​មួយនេះ ។ 

តាមការចេញផ្សាយ​របស់ប្រភពរ៉យទ័រ​អះអាងថា មន្ត្រីក្រសួងសុខាភិបាល​​បានបញ្ជាក់ថា ទីម័រខាងកើត​មានករណី​វីរុស COVID-19 ថែមមួយករណីទៀត​កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២០ ធ្វើឲ្យប្រទេសនេះ​កើនឡើងសរុប​ចំនួន​២ករណី ។ 

នៅក្នុងសន្និសីទកាសែត លោក Sergio Lobo អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រងវិបត្តិ​ចម្រុះ​ បានថ្លែងថា មនុស្ស​ដែលបានឆ្លង COVI-19​ ថ្មីនេះ ទើបតែបានវិលត្រឡប់​មកពី​តំបន់​ West Timor របស់ឥណ្ឌូនេស៊ី ។ 

គួរបញ្ជាក់ថា ប្រទេស​ដ៏ដូចនៅអាស៊ី​អាគ្នេយ៍​, ទីម័រខាងកើត​មានប្រជាជនជាង​១,៣លាននាក់ ។ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ប្រជាជនប្រទេសនេះ​ ត្រូវបានរាយការណ៍មុនដំបូងគេថា មានផ្ទុកវីរុស​ COVI-19 ។ លោក Lobo បានអះអាងថា នៅពេលនេះ អ្នកជំងឺ​បាន​ជាសះស្បើយ​វិញហើយ ។ 

លោក Taur Matan Ruak នាយករដ្ឋមន្ត្រី​ទីម័រខាងកើត​បាន​ដកពាក្យលាលែងពីតំណែង​របស់​លោកកាលពីថ្ងៃទី៨ ខែមេសា​ ដោយនិយាយថា លោកនឹងនៅតែជានាយករដ្ឋមន្ត្រី​ដើម្បី​ត្រួតពិនិត្យ​ ដឹកនាំ​ការប្រយុទ្ធ​ប្រឆាំងវីរុស​ COVID-19 ដែលកំពុងឆ្លងរាតត្បាត ។ រដ្ឋាភិបាល​បានយល់ព្រមចំណាយ​២៥០លានដុល្លារ​ដើម្បីប្រយុទ្ធប្រឆាំង​វីរុសនេះផងដែរ​៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស