បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-10

រយៈពេល២៤ម៉ោងនៅរុស្ស៊ី ឆ្លងកូវីដ១៩ ចំនួន១៧៨៦ករណី​

#COVID-19# #រុស្ស៊ី# #អ្នកជំងឺ# #សុខភាព# #ជំងឺ#

11135

ប្រភពព័ត៌មាន Sputniks កាលពីថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០២០ បានផ្សាយថា ការឆ្លងវីរុស COVID-19 នៅប្រទេសរុស្ស៊ី ក្នុងរយៈពេល​២៤ម៉ោង មានចំនួន ១៧៨៦ករណី និងស្លាប់១៨ករណី។

មជ្ឈមណ្ឌល​ទប់ស្កាត់​​កូរ៉ូណាវីរុស​ជាតិ​របស់រុស្ស៊ី បានបញ្ជាក់​ នៅថ្ងៃទី១០​ ខែមេសា ថា អ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសនេះ បានកើនឡើងដល់ ១១ ៩១៧​ករណី ក្នុងនោះ​បាត់បង់ជីវិត​​​៩៤នាក់ និងអ្នកជាសះស្បើយ មានចំនួន​៧៩៥នាក់។

ប្រភពព័ត៌មាន បានបញ្ជាក់ថា «ក្នុងរយៈពេល​២៤ម៉ោង រុស្ស៊ី​បានកត់ត្រា​អ្នកឆ្លង COVID-19 ចំនួន ​១ ៧៨៦ ករណី នៅក្នុងតំបន់​ចំនួន​៥៧  ធ្វើឲ្យអ្នកឆ្លង COVID-19 សរុបទាំងអស់ ​បានកើនឡើងដល់ ១១ ៩១៧​នាក់ នៅទូទាំង​តំបន់ ចំនួន៨២​របស់ប្រទេសរុស្ស៊ី» ។

គួរបញ្ជាក់ថា បើតាមប្រភពព័ត៌មានដដែល​ បានផ្សាយថា អ្នកឆ្លងវីរុស COVID-19 នៅលើពិភពលោក​ បានកើនឡើង ១ ៦០១ ០១៨​ នាក់ ក្នុងនោះ៣៥៤ ៩៧២ នាក់ បានជាសះស្បើយ ។ ស្ថិតិចុងក្រោយ​បំផុត​របស់​សាកលវិទ្យាល័យ Johns Hopkins បានអះអាងថា រហូតមកដល់ពេលនេះ នៅជុំវិញពិភពលោក មានអ្នកជំងឺ COVID-19 ចំនួន ​៩៥ ៧១៨ នាក់​ បានបាត់បង់ជីវិត។ 

សហរដ្ឋអាមេរិក ​នៅតែជាប្រទេស​រងគ្រោះ​ដោយសារវីរុស COVID-19 ខ្លាំងជាងគេបំផុត នៅលើពិភពលោក។ មហាអំណាចមួយនេះ​ មានអ្នកឆ្លង​ COVID-19 សរុប ៤៦៨ ៨៩៥ នាក់ ក្នុងនោះមានអ្នកជំងឺ ២៥ ៩៦០ នាក់ ជាសះស្បើយ និង ១៦៦៩៧​នាក់ ​​បានបាត់បង់ជីវិត​។

អេស្ប៉ាញ ​មានអ្នកឆ្លង ១៥៣ ២២២​ករណី ក្នុងនោះបាត់បង់ជីវិត ១៥ ៤៤៧​នាក់ និង៥២១៦៥នាក់​ ជាសះស្បើយ ។ អ៊ីតាលី មានអ្នកឆ្លងសរុប ១៤៣ ៦២៦ករណី ក្នុងនោះស្លាប់១៨២៧៩នាក់​ និងជាសះស្បើយ ២៨៤៧០នាក់៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)