TNAOT News

· 2020-04-13

បារាំងជម្លៀស​នាវិក១៩០០នាក់ នៅលើនាវាផ្ទុកយន្តហោះ

#COVID-19# #ទាហាន# #នាវាផ្ទុកយន្តហោះ# #បារាំង# #សង្គម# #នយោបាយជាតិ#

8314

នាវាផ្ទុកយន្តហោះបារាំង​ឈ្មោះ Charles De Gaulle បានវិលត្រឡប់មកកាន់ប្រទេសវិញ ក្រោយពេលមាននាវិកនៅលើនាវានោះ ឆ្លងកូវីដ-១៩ ។ជាមួយគ្នានេះ នាវិក​១៩០០នាក់​ក៏ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព។

កាលពីថ្ងៃទី​១២ ខែមេសា នាវា Charles De Gaulle​ បានចូលដល់កំពង់ផែ ​Toulon ​ដែលជាទីតាំងទាហានជើងទឹក​ ស្ថិតនៅភាគខាងត្បូង ប្រទេសបារាំង ក្រោយបញ្ជូននាវានេះត្រឡប់មកប្រទេសជាបន្ទាន់ ដោយសារមាននាវិកឆ្លងកូវីដ១៩។

អ្នកនាំពាក្យកម្លាំងទាហានជើងទឹកបារាំង ប្រចាំនៅដែនសមុទ្រមេឌីទែរ៉ាណេ លោក Christine Ribbe បានឲ្យដឹងថា ​ក្រោយពេលចូលចតនៅកំពង់ផែន នាវិកទាំង​១៧០០នាក់ និងនាវិក​២០០នាក់ទៀត នៅលើនាវាចម្បាំងការពារ ត្រូវបានកាត់ផ្តាច់ឲ្យនៅដោយឡែក រយ.២សប្តាហ៍ដើម្បីត្រួតពិនិត្យ​។ ការធ្វើតេស្តលើទាហានទាំង​១៩០០នាក់​នឹងត្រូវធ្វើឡើង ក្រោយរយៈពេល​១៤ថ្ងៃ ។

គិតមកដល់ពេលនេះ​មានទាហានបារាំងនៅលើនាវាផ្ទុកយន្តហោះ​បានឆ្លងកូវីដ៥០នាក់ហើយ ប៉ុន្តែអ្នកឆ្លងទាំងអស់មានសុខភាពល្អ​ជាធម្មតា ដោយសារតែកម្លាំងទាហានមានការហ្វឹកហាត់ និងកម្លាំងមាំមួន៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស