TNAOT News
· 2020-04-13
លោកវេង សាខុន ជំរុញរោងម៉ាស៊ីនកិនស្រូវទាំងអស់ជួយទិញស្រូវពីកសិករ
#កសិករ# #កសិកម្ម# #ក្រសួងកសិកម្ម# #សង្គម# #រោងម៉ាស៊ីនកិនស្រូវ#
2668
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់រោងម៉ាស៊ីនកិនស្រូវទូទាំងខេត្តតាកែវ ត្រូវជួយប្រមូលទិញស្រូវពីប្រជាកសិករយកមកស្តុកទុកឱ្យអស់លទ្ធភាព ដើម្បីជួយដោះស្រាយទីផ្សារស្រូវរបស់ពួកគាត់ និងជួយធានានូវបរិមាណស្តុកស្រូវ ដើម្បីធានាសុវត្ថិភាពស្បៀងសម្រាប់រយ:ពេលវែង។
លោករដ្ឋមន្រ្ដីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញមកពិនិត្យខ្សែផលិតកម្ម (ឡសម្ងួត ឃ្លាំងស្តុក ម៉ាស៊ីនកិន វេចខ្ចប់ និងមន្ទីរ ពិសោធន៍) ក្នុងរោងម៉ាស៊ីនកិនស្រូវហ្គោដិនដូនកែវ នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ។
លោក ថៃ វីឡុង អ្នកគ្រប់គ្រងទូទៅរោងម៉ាស៊ីនកិនស្រូវនៅខេត្ដតាកែវបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនប្រមូលទិញស្រូវគ្រប់ប្រភេទបានចំនួន ៩៦, ៣៨៦តោន និងឆ្នាំ២០២០ នេះបាន ៦៥, ៣៧៥ តោន។ ដោយឡែក ក្នុងឆ្នាំ២០១៩ នាំចេញបាន ៤០,១៧៥តោន និង ៣ខែដើមឆ្នាំ២០២០ នាំចេញបាន ២៤, ៤២៨តោន ភាគច្រើនទៅកាន់ប្រទេសចិន។
លោក បានបន្ដថា បច្ចុប្បន្ន មានឡសម្ងួតចំនួន ៣ អាចសម្ងួតស្រូវបាន ៥៥០តោនក្នុង ១ថ្ងៃ និងមានស្រូវស្តុកទុកចំនួន ៧ពាន់តោន រង់ចាំកិន និងនាំចេញតាមការបញ្ជាទិញ ពីខាងក្រៅ។ ទន្ទឹមនេះ ក្រុមហ៊ុនក៏នៅមានជួបបញ្ហាប្រឈមនឹងការប្រកួតប្រជែងជាមួយប្រទេសជិតខាង ទាក់ទងទៅនឹងតម្លៃភ្លើង និងការដឹកជញ្ជូន ដែលនៅមានតម្លៃខ្ពស់នៅឡើយ ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ កន្លងមក មានស្រូវចំនួនជាង ១០,៨៨ លានតោន ក្នុងនេះសម្រាប់ស្រូវវស្សាទទួលបានបរិមាណផលសរុបចំនួន ៨, ២៦៩, ៣៣៣តោន និងស្រូវ ប្រាំង ២, ៦១៦, ២៤១តោន។ ដោយឡែក ខេត្តតាកែវ បរិមាណស្រូវសរុបទាំងវស្សា និងប្រាំងចំនួន ១, ២០៨, ៦៤០តោន ហើយមកទល់ពេលនេះគឺនៅសល់ផ្ទៃដីស្រែប្រាំងចំនួន ៤ពាន់ហិកតាទៀតមិនទាន់បានប្រមូលផល គិតជាបរិមាណស្រូវប្រមាណ ១៦ពាន់តោនទៀត៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការបរិភោគ ស្ពៃក្តោប គឺល្អចំពោះសុខ ភាពខួរក្បាល
ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ
រើសស្បែកជើងដែលអ្នកត្រូវចិត្ត នឹងអាចទស្សន៍ទាយដឹងថា មនុស្សភាគច្រើនគិតថាអ្នកអាក្រក់ ឬល្អ?
ជប៉ុន អំពាវនាវឱ្យមានការដោះស្រាយដោយគោរពច្បាប់លើទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី
យោបល់ទាំងអស់ (0)