TNAOT News
· 2020-04-16
នាវិកឆ្លងកូវីដ-១៩ នៅលើនាវាផ្ទុកយន្តហោះបារាំង កើនឡើងជិត៧០០នាក់
#COVID-19# #នាវាចម្បាំង# #នាវិក# #បារាំង# #សង្គម# #នយោបាយជាតិ#
875
មេបញ្ជាការកម្លាំងទាហានជើងទឹកបារាំង បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានាវិកបារាំង ជិត៧០០នាក់ហើយ នៅលើនាវាផ្ទុកយន្តហោះ Charles de Gaulle បានឆ្លងកូវីដ-១៩។ ក្នុងចំណោមនោះ មាននាវិកដល់ទៅ៣១នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ St. Anne ក្នុងតំបន់ Toulon ដើម្បីព្យាបាលជាបន្ទាន់។
មន្ត្រីយោធាបារាំង បានឲ្យដឹងថា នាវិកនៅលើនាវាពីរគ្រឿង រួមមាន នាវាផ្ទុកយន្តហោះ និងនាវាចម្បាំងការពារ ត្រូវបានធ្វើតេស្ត ស្វែងរកកូវីដ-១៩ រហូតដល់ចំនួន១៧៦៧នាក់។
មន្ត្រីទាហានបារាំង បានឲ្យដឹងថា អាចនឹងមានទាហាន ជាច្រើនទៀត ឆ្លងកូវីដ-១៩។
នាវាផ្ទុកយន្តហោះ Charles de Gaulle ត្រូវបានអមការពារដោយនាវាចម្បាំង Chevalier Paul ប៉ុន្ដែក្រោយពេលរកឃើញនាវិក ចំនួន៤០នាក់ ឆ្លងកូវីដ-១៩ ទើបនាវាទាំងនេះ ចូលចតនៅទីតាំងទាហានជើងទឹក Toulon កាលពីថ្ងៃទី១២ ខែមេសា។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មន្ត្រីរដ្ឋាភិបាលបារាំងនឹងស្វែងរកមូលហេតុ បង្កឲ្យមានអ្នកឆ្លងកូវីដ-១៩ នៅលើនាវាចម្បាំង។ តើវីរុសកូវីដ១៩នោះ ឡើងទៅលើនាវាចម្បាំង តាមរបៀបណា៕ ប្រែសម្រួលដោយ៖MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឡាក់ឆុងខ្លាំងណាស់! ម្ចាស់ឆ្នាំទាំង ៣ ឈានដល់ឆ្នាំ ២០២៥ ត្រូវប្រុងប្រយ័ត្នឱ្យមែនទែន ក្រែងខាតបង់ធ្ងន់ធ្ងរ
រលកកម្ដៅដ៏ក្ដៅកំពុងវិលត្រឡប់ជាថ្មីគ្របដណ្ដប់លើតំបន់អាស៊ីអាគ្នេយ៍
មិនថាប្ដីប្រពន្ធ ឬសង្សារទេ ទោះឈ្លោះគ្នាប៉ុនណា ក៏មិនងាយបែកគ្នាដែរ បើគ្មានអ្នកទី ៣ ចូលមកជ្រៀតជ្រែក
ស្ងៀមស្ងាត់ជារឿងល្អ! ក្នុងរឿងទាំង ៤ នេះមិនចាំបាច់អន្ទះអន្ទែង សោកសៅពេកទេ ខ្វល់ពេកមានតែទុក្ខ ដាក់សម្ពាធលើខ្លួនឯងតែប៉ុណ្ណោះ
យោបល់ទាំងអស់ (0)