TNAOT News
· 2020-04-16
គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាន ខេត្តមណ្ឌលគិរី ត្រូវបានលើកមកសិក្សាហើយ
#ដើរលេង# #ខេត្តមណ្ឌលគិរី# #ដើរលេងស្រុកខ្មែរ# #អាកាសយានដ្ឋាន# #អាកាសចរណ៍#
1605
មណ្ឌលគិរី៖ គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាន នៅខេត្តមណ្ឌលគិរី សម្រាប់ប្រចាំតំបន់ភូមិភាគឥសាន្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរ និងអ្នកធ្វើដំណើរក្នុងស្រុក ត្រូវបានរាជរដ្ឋាភិបាល លើកយកមកសិក្សាហើយ។ នេះបើយោងតាមលោក ស៊ិន ចាន់សេរីវុត្ថា ក្នុងសិនិ្នសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
អ្នកនាំពាក្យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសទំាងរដ្ឋ និងឯកជន កំពុងសិក្សាពីគម្រោងសាងសង់ព្រលានយន្តហោះ ខេត្តមណ្ឌលគិរីនេះ ដោយគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យនិ ងសម្រេចនៅពេលខាងមុខ។ គម្រោងសិក្សានេះ គឺធ្វើឡើងស្របតាម អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវអាកាសទៅតំបន់ភូមិភាគឥសាន្ត។
សូមរម្លឹកថា នៅចន្លោះឆ្នាំ២០១៥-ឆ្នាំ២០២៣ កម្ពុជាគ្រោងចំណាយទៅលើការវិនិយោគវិស័យអាកាសចរណ៍ស៊ីវិល រហូតដល់ជាង ៣ ពាន់លានដុល្លារ ខណៈគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាននៅខេត្តមណ្ឌលគិរីថ្មីនេះ គ្រោងនឹងចំណាយថវិកាជាង ៦០លានដុល្លារ៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រជាជនក្រុងប៉ារីស តវ៉ាប្រឆាំងការរើសអើងជាតិសាសន៍ និងអំពើហឹង្សារបស់នគរបាល
សមាជិកសភាអាមេរិក និងក្រុមសកម្មជន ជំរុញឲ្យមានចំណាត់ការលើការធ្វើទេសន្តរប្រវេស៍ និងបញ្ឈប់បញ្ជូនអាវុធទៅហៃទី
មេដឹកនាំ EU និងលោក Blinken សន្យាបន្តគាំទ្រដល់អាមេនី ចំពេលមានភាពតានតឹងក្នុងតំបន់
គិតចាប់ពីនាទីនេះតទៅ ផ្លូវមួយនេះយើងមានគ្នារួមដំណើរហើយ មិនថាគិត ឬធ្វើអ្វីក៏ដោយ យើងត្រូវជួយគិត និងពិភាក្សាគ្នា
យោបល់ទាំងអស់ (0)